www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីហ្វឹកហ្វឺនសម្រាប់កម្មករនិយាជិតធនាគារ អេស៊ីលីដា

កម្មវិធីហ្វឹកហ្វឺនសម្រាប់កម្មករនិយាជិតធនាគារ អេស៊ីលីដា

មជ្ឈមណ្ឌលហ្វឹកហ្វឺនខាងក្នុង (CIT) គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌល និងនាយកដ្ឋានផ្សេងទៀតរបស់ AUB បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់​ក្នុងការកសាង​សមត្ថភាព​បុគ្គលិក​អេស៊ីលីដា ដើម្បីរួមចំណែកដល់ភាពជោគជ័យរបស់អេស៊ីលីដា តាមរយៈការផ្តល់សេវាបណ្តុះបណ្តាលផ្សេងៗដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អេស៊ីលីដា។ បច្ចុប្បន្ន វគ្គបណ្តុះបណ្តាលចំនួនបួនប្រភេទផ្សេងគ្នា​ត្រូវបានផ្តល់ជូន​ដល់បុគ្គលិក​អេស៊ីលីដា៖

1. ការហ្វឹកហ្វឺនកម្មករនិយាជិតថ្មី 

វគ្គហ្វឹកហ្វឺននេះត្រូវបានរៀបចំឡើងសម្រាប់តែបុគ្គលិកដែលទើបជ្រើសរើសថ្មីប៉ុណ្ណោះ ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញជាមូលដ្ឋានសម្រាប់ការអនុវត្តការងារ និងមានអាកប្បកិរិយាល្អបំផុតក្នុងមុខងារតូនាទីរបស់ពួកគេ ដោយអនុលោមតាមគោលករណ៍ប្រតិបត្តិនានា និងវប្បធម៌ការងាររបស់អេស៊ីលីដា។ វគ្គហ្វឹកហ្វឺនកម្មករនិយោជិតថ្មីត្រូវបែងចែកជាពីរប្រភេទ៖

វគ្គហ្វឹកហ្វឺនរយៈពេល 15 ថ្ងៃត្រូវបានផ្តល់ជូនសម្រាប់បុគ្គលិកជំនាញ និងវគ្គហ្វឹកហ្វឺនរយៈពេល 5 ថ្ងៃ សម្រាប់បុគ្គលិកដែលមិនមានជំនាញ មុនពេលបញ្ជូនពូកគេទៅធ្វើការតាមមុខងារតូនាទី តាមទីកន្លែងការងាររបស់ពួកគេ។

2. ការបណ្តុះបណ្តាលអភិវឌ្ឍន៍ជំនាញ 

វគ្គបណ្តុះបណ្តាលទាំងនេះ​ត្រូវបានផ្តល់ជូនជា​ប្រចាំដល់បុគ្គលិកអេស៊ីលីដា ដែលកំពុងបម្រើការងារ​នៅគ្រប់ផ្នែកជំនាញ​ទាំងអស់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ជារៀងរាល់ឆ្នាំ និងផ្តល់ទៅតាមការស្នើសុំ (វគ្គហ្វឹកហ្វឺនក្នុងថ្នាក់ វគ្គបំពាក់បំប៉ន វគ្គសិក្ខាសាលា ការហ្វឹកហាត់នៅកន្លែងការងារ ទស្សនកិច្ចសិក្សា) ដើម្បីបន្តអភិវឌ្ឍ ចំណេះដឹង និង ជំនាញ ដើម្បីធ្វើឲ្យប្រសើរនូវអាកប្បកិរិយារបស់ពួកគេចំពោះអេស៊ីលីដា។ វគ្គបណ្តុះបណ្តាលទាំងនេះ​ត្រូវបានរៀបចំឡើង​ដោយមានការវិភាគ​តម្រូវការការហ្វឹកហ្វឺន​ផ្នែកលើស្ថិតិ និងព៌តមានគ្រប់ជ្រុងជ្រោយ។

3. ការហ្វឹកហ្វឺនការងារដំបូង 

វគ្គហ្វឹកហ្វឺនប្រភេទនេះ បច្ចុប្បន្នត្រូវបានរៀបចំសម្រាប់បុគ្គលិកអេស៊ីលីដា ដែលបានផ្លាស់ប្តូរមុខតំណែង ឬដំឡើងឋានៈទៅជាបុគ្គលិក ឬ ថ្នាក់គ្រប់គ្រងជំនាញក្នុងមុខងារតួនាទីថ្មីរបស់ពួកគេ។

កម្មវិធីហ្វឹកហ្វឺនការងារដំបូងច្រើនប្រភេទត្រូវបានបង្កើតឡើង និងធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំសម្រាប់គ្រប់ជំនាញ និងគ្រប់តម្រូវការបណ្តុះបណ្តាល។ កម្មវិធីហ្វឹកហ្វឺនការងារដំបូងក៏ត្រូវបានបង្កើត ឬកែសម្រួលផងដែរដោយនាយកដ្ឋាន ឬការិយាល័យពាក់ព័ន្ធនានាក្នុងការបង្កើតមុខតំណេង ឬផ្នែកថ្មីៗនៅក្នុងនាយកដ្ឋាន ឬការិយាល័យរបស់ពួកគេ។

4. ការបណ្តុះបណ្តាលគ្រូបង្គោល 

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានផ្តល់ជូនដល់ក្រុមគ្រូបង្គោលរបស់ អេស៊ីលីដា ដើម្បីបង្កើនគុណភាពនៃការហ្វឹកហ្វឺន និងបច្ចេកទេសសិក្សាសម្រាប់មនុស្សពេញវ័យ រួមទាំងការវាយតម្លៃតម្រូវការហ្វឹកហ្វឺន ការអភិវឌ្ឍកម្មវិធីហ្វឹកហ្វឺន ការរៀបចំគំរោងមេរៀន វិធីសាស្ត្រហ្វឹកហ្វឺន និងជំនាញធ្វើបទបង្ហាញដែលប្រើប្រាស់ក្នុងថ្នាក់រៀន និងនៅកន្លែងការងារ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៨ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៣០១ ចំនួនអ្នកទស្សនាពីម្សិល: ៨៩៤
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ