www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីសិក្សាថ្នាក់ភាសាបរទេសnavigate_nextថ្នាក់ភាសាអង់គ្លេស​សម្រាប់​គោលបំណង​ជាក់លាក់

ថ្នាក់ភាសាអង់គ្លេស​សម្រាប់​គោលបំណង​ជាក់លាក់

ថ្នាក់ភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ត្រូវបានរចនាឡើងយ៉ាងល្អ ដើម្បីអភិវឌ្ឍជំនាញទំនាក់ទំនងក្នុងវិស័យមួយចំនួនដូចជា ហិរញ្ញវត្ថុ ធនាគារ ទីផ្សារ ការគ្រប់គ្រង ផ្នែកធនធានមនុស្ស ។ល។ វគ្គសិក្សានេះផ្ដោតសំខាន់លើភាសា និងផ្នែកទំនាក់ទំនងស្របតាមតម្រូវការក្នុងជំនាញជាក់ស្តែង លើសពីនេះកម្មវិធីសិក្សានេះក៏ជួយសិស្ស-និស្សិតឱ្យប្រើប្រាស់ជំនាញទំនាក់ទំនងក្នុងអាជីពយ៉ាងស្ទាត់ជំនាញ ហើយអាចបំពេញនូវតម្រូវការទីផ្សារការងារទាំងក្នុងតំបន់ និងអន្តរជាតិ។ កម្មវិធីនេះត្រូវបានរចនាឡើងដោយមានគោលបំណងច្បាស់លាស់ក្នុងការបណ្ដុះបណ្ដាលបុគ្គលិកដែលកំពុងបម្រើការនៅធនាគារអេស៊ីលីដា ភីអ៊ិលស៊ី និងសិស្ស-និស្សិតផ្សេងៗទៀតចាប់អារម្មណ៍លើវគ្គសិក្សាទាំងបួន៖

  • ថ្នាក់ភាសាអង់គ្លេសសម្រាប់បំណិនសរសេរ
  • ថ្នាក់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
  • ថ្នាក់ភាសាអង់គ្លេសសម្រាប់គណនេយ្យ
  • ថ្នាក់ភាសាអង់គ្លេសសម្រាប់ហិរញ្ញវត្ថុ និងធនាគារ

កម្មវិធីភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ប្ដេជ្ញា៖

  • បញ្ជ្រាបនូវជំនាញនៃការប្រាស្រ័យទាក់ទងទៅនឹងទ្រឹស្ដី និងការអនុវត្តនូវការរៀនភាសាអង់គ្លេស
  • ផ្ដល់នូវឱកាសនានាដល់សិស្ស-និស្សិតជំរុញខ្លួនឯងឱ្យមានភាពរីកចម្រើនឆ្ពោះទៅមុខក្នុងការសរសេរលិខិតធុរកិច្ច និងការនិយាយ
  • ត្រួសត្រាយដល់សិស្ស-និស្សិតឱ្យសម្រេចបាននូវភាពជោគជ័យក្នុងវិស័យការងារ និង
  • កសាងទំនុកចិត្តដល់អ្នកសិក្សាក្នុងការប្រាស្រ័យទាក់ទង ធ្វើបទបង្ហាញ និងនិយាយភាសាអង់គ្លេសជាសាធារណៈ។
Course Book Prerequisite Time Duration/level
English for Business Writing
Company to Company Placement test result or completion of pre-intermediate level Weekday:
4:30pm – 6:30pm
5:30pm – 7:30pm

Weekend:
8-11am
1-4pm
64hours
English for Business Communication
In Company (intermediate 1) Placement test result or completion of pre-intermediate level Weekday:
4:30pm – 6:30pm
5:30pm – 7:30pm

Weekend:
8-11am
1-4pm
65hours
In Company (intermediate 2) Placement test result or completion of pre-intermediate level Weekday:
4:30pm – 6:30pm
5:30pm – 7:30pm

Weekend:
8-11am
1-4pm
65hours
In Company (upper-intermediate 1) Placement test result or completion of pre-intermediate level Weekday:
4:30pm – 6:30pm
5:30pm – 7:30pm

Weekend:
8-11am
1-4pm
65hours
In Company (upper-intermediate 2) Placement test result or completion of pre-intermediate level Weekday:
4:30pm – 6:30pm
5:30pm – 7:30pm

Weekend:
8-11am
1-4pm
65hours
English for Accounting
Course Material Supplied Placement test result or completion of pre-intermediate level Weekday:
4:30pm – 6:30pm
5:30pm – 7:30pm

Weekend:
8-11am
1-4pm
60hours

ចុះឈ្មោះ

ប្រសិនបើសិស្សានុសិស្សចាប់អារម្មណ៍ក្នុងកម្មវិធីណាមួយសូមចុះឈ្មោះ នៅទីនេះ!


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១០ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៥២ ចំនួនអ្នកទស្សនាពីម្សិល: ៨៧៥
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ