www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីហ្វឹកហ្វឺនខាងក្រៅ

កម្មវិធីហ្វឹកហ្វឺនខាងក្រៅ

សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ផ្តល់វគ្គបណ្តុះបណ្តាលចម្រុះដែលរួមបញ្ចូលគ្នានូវគំនិត និងការអនុវត្ត — ផ្តល់នូវ "ចំណេះដឹង" និង "របៀបធ្វើ" ព្រមទាំងផ្តោតទៅលើគុណភាពបណ្តុះបណ្តាលជាចម្បង។ បច្ចុប្បន្ននេះ មានវគ្គបណ្តុះបណ្តាលជាច្រើនប្រភេទ ត្រូវបានផ្តល់ជូនសិក្ខាកាមដែលមកពីស្ថាប័នខាងក្រៅ៖

I. វគ្គហ្វឹកហ្វឺនដែលបានកំណត់ក្នុងប្រតិទិនហ្វឹកហ្វឺនប្រចាំឆ្នាំ 

គឺជាវគ្គហ្វឹកហ្វឺនដែលបានរៀបចំរួចជាស្រេច ដូចជាជំនាញគ្រប់គ្រងឥណទាន ទីផ្សារ គណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម ធនធានមនុស្ស និងគ្រប់គ្រងប្រតិបត្តិការ របស់ធនាគារ អេស៊ីលីដា។ វគ្គហ្វឹនហ្វឺននេះផងដែរ គឺត្រូវរៀបចំអោយមានច្រើនជម្រើស ដោយសិក្សាផ្ទាល់/អនឡាញ ជាភាសាខ្មែរ/ភាសាអង់គ្លេស ដោយផ្អែកលើតម្រូវការហ្វឹកហ្វឺន របស់ ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន និងគ្រឹះស្ថានផ្សេងៗទាំងនៅក្នុងស្រុក ក្រៅស្រុក និងតម្រូវការទីផ្សារ។ វគ្គហ្វឹកហ្វឺននីមួយៗ គឺត្រូវបានរៀបចំផ្សព្វផ្សាយជាសាធារណនៅលើគេហទំព័រ និងបណ្តាញសង្គមរបស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

II. វគ្គហ្វឹកហ្វឺនរៀបចំតាមការស្នើសុំរបស់អតិថិជន 

វគ្គហ្វឹកហ្វឺនរៀបចំទៅតាមការស្នើសុំរបស់អតិថិជន គឺជាវគ្គហ្វឹកហ្វឺនដែលរៀបចំទៅតាមតម្រូវការជាក់ស្តែងរបស់ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន និងគ្រឹះស្ថានផ្សេងៗ។ សាកលវិទ្យាល័យ នឹងផ្តល់ជូននូវកម្មវិធីសិក្សាលម្អិត ដើម្បីឱ្យអ្នកស្នើសុំពិចារណា និងជ្រើសរើសប្រធានបទដែលមានតម្រូវការ។ សាកលវិទ្យាល័យក៏បានធ្វើការពិគ្រោះយោបល់ជាមួយអ្នកស្នើសុំ ក្នុងការរៀបចំវគ្គហ្វឹកហ្ហឹន ឱ្យត្រូវតាមតម្រូវជាក់ស្តែង។ វគ្គហ្វឹកហ្វឺនត្រូវបានរៀបចំសម្រាប់តែមួយស្ថាប័ន ឬស្ថាប័នជាច្រើនទៀត ដែលបានព្រមព្រៀងគ្នា។ វគ្គនេះផងដែលត្រូវបានរៀបចំឱ្យមានការចុះទស្សនកិច្ចសិក្សា ជាមួយធនាគារ អេស៊ីលីដា។

III. វគ្គទស្សនកិច្ចសិក្សា 

វគ្គទស្សនកិច្ចសិក្សា គឺជាវគ្គដែលរៀបចំសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីជួបជាមួយថ្នាក់គ្រប់គ្រង និង អ្នកជំនាញរបស់អេស៊ីលីដា គ្រប់ប្រធានបទដែលទាក់ទងនឹងបច្ចេកទេស និងការគ្រប់គ្រង។ វគ្គនេះ គឺផ្តោតទៅលើការពិភាក្សា និងសំណួរចម្លើយ។ ជាពិសេសជាងនេះទៀត គឺរៀបចំ ឱ្យមានការចុះទស្សនកិច្ចផ្ទាល់នៅតាមសាខា អេស៊ីលីដា ដើម្បីបានឃើញពីរបៀបប្រតិបត្តិការ និងរបៀបបម្រើសេវាកម្ម របស់ធនាគារ។

ប្រធានបទវគ្គហ្វឹកហ្វឺន 

  1. ឥណទាន
    • ប្រព័ន្ធនៃការគ្រប់គ្រងហានិភ័យឥណទាន
    • ការគ្រប់គ្រងបំណុលអាក្រក់
    • ផលិតផលឥណទាន
    • ការកែលំអរផលិតភាពឥណទាន
    • ការវិភាគផែនការអាជីវកម្មឥណទានខ្នាតមធ្យម
    • ការផ្តល់ឥណទានខ្នាតតូច និងខ្នាតមធ្យម
    • ការផ្តល់ឥណទានក្រុម និងឯកត្តជន
    • ប្រសិទ្ធភាពនៃការវាយតម្លៃប្រាក់កម្ចី
    • ប្រសិទ្ធភាពនៃការប្រមូលឥណទាន
    • ប្រសិទ្ធភាពនៃដំណើរការរៀបចំឥណទាន
    • លំហូរការងារ និងការធ្វើផែនការរបស់ភ្នាក់ងារឥណទាន
    • ការកែលំអរផលិតភាពការងាររបស់ភ្នាក់ងារឥណទាន
    • ប្រធានបទដ៏ទៃតាមការស្នើសុំ
  2. បេឡាធិការ
    • ការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម
    • ការគ្រប់គ្រងប្រតិបត្តិការ (លក់រាយក្នុងធនាគារ)
    • ការគ្រប់គ្រងសាច់ប្រាក់ និងការសន្សំ
    • ការគ្រប់គ្រងសាច់ប្រាក់
    • ហានិភ័យរបស់បេឡាធិការ
    • ការប្តូររូបិយប័ណ្ណបរទេស
    • ការអនុវត្តលើការគ្រប់គ្រងកម្មវិធីសន្សំប្រាក់
    • ការសម្អាតប្រាក់
    • ប្រធានបទដ៏ទៃតាមការស្នើសុំ
  3. ទីផ្សារ
    • ការគ្រប់គ្រងទីផ្សារ
    • ការស្រាវជ្រាវទីផ្សារ
    • ការប្រកួតប្រជែងទីផ្សារ
    • ការផ្សព្វផ្សាយចម្រុះ
    • យុទ្ធសាស្រ្តផ្សព្វផ្សាយ និងការទំនាក់ទំនង
    • គោលការណ៍បម្រើ និងថែរក្សាអតិថិជន
    • គុណភាពសេវកម្ម និងការយកចិត្តទុកដាក់ចំពោះអតិថិជន
    • ជំនាញលក់
    • ការអភិវឌ្ឍន៍ផលិតផល
    • ការកំណត់តម្លៃលើផលិតផលថ្មី
    • Deposit Products and Its Business
    • ប្រសិទ្ធភាពនៃការសន្សំ
    • ប្រធានបទដ៏ទៃតាមការស្នើសុំ
  4. ធនធានមនុស្ស
    • ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស
    • ការគ្រប់គ្រងការហ្វឹកហ្វឺន
    • ការបណ្តុះបណ្តាលគ្រូហ្វឹកហ្វឺន
    • ប្រធានបទដ៏ទៃតាមការស្នើសុំ
  5. គណនេយ្យ
    • ការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ
    • ការរៀបចំ ផែនការ និងថវិកា
    • គោលការណ៍ប្រតិបត្តិ រដ្ឋបាល និងហិរញ្ញវត្ថុ
    • ប្រសិទ្ធភាពនៃការកាត់ចំណាយថ្លៃដើម
    • ប្រធានបទដ៏ទៃតាមការស្នើសុំ
  6. សវនកម្ម
    • ការអនុវត្តសវនកម្មឥណទាន
    • ការអនុវត្តសវនកម្មសាច់ប្រាក់
    • សវនកម្មហិរញ្ញវត្ថុ
    • សវនកម្មក្លែងបន្លំ
    • ប្រធានបទដ៏ទៃតាមការស្នើសុំ
  7. ប្រធានផ្សេងៗទៀត
    • ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
    • ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន
    • ការគ្រប់គ្រងប្រតិបត្តិការសាខា
    • ការពង្រីកសាខា និងការគ្រប់គ្រងរដ្ឋបាល
    • បទពិសោធន៍ការធ្វើ Microfinance របស់ធនាគារអេស៊ីលីដា
    • បទពិសោធន៍នៃការកម្លាយខ្លួនរបស់ធនាគារអេស៊ីលីដា
    • ប្រធានបទដ៏ទៃតាមការស្នើសុំ

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១០ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៤៩០ ចំនួនអ្នកទស្សនាពីម្សិល: ២.៤០៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ