www.aub.edu.kh

navigate_nextសហគមន៍អតីតនិស្សិតnavigate_nextគោលដៅ និងសមាជិកភាព

គោលដៅ និងសមាជិកភាព

សាកលវិទ្យាល័យជាច្រើន តែងកំណត់យកផែនការយុទ្ធសាស្រ្តក្នុងការបង្កើត និងបង្កើនទំនាក់ទំនងល្អរវាងអតីតនិស្សិត និងនិស្សិត។ យុទ្ធសាស្រ្តនេះ ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ មិនអាចខ្វះបានក្នុងការថែរក្សាទំនាក់ទំនងឱ្យមានស្ថេរភាពបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ។ ផែនការនេះមិនត្រឹមតែ ជាផ្នែកមួយក្នុងការថែរក្សាទំនាក់ទំនងល្អរវាងអតីតនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការកំណត់គោលដៅយ៉ាងជាក់លាក់ផងដែរ៖

  • រួមចំណែកក្នុងការផ្សព្វផ្សាយកត្តិនាម និងកេរ្តិ៍ឈ្មោះរបស់សាកលវិទ្យាល័យ ទាំងក្នុងតំបន់ និងសកលលោក។
  • យល់ដឹងអំពីតម្រូវការ ឬការការរំពឹងទុកតាមរយៈអតីតនិស្សិត ដើម្បីចូលរួមកែលម្អ ស្ថាបនាដល់សាកលវិទ្យាល័យ ឱ្យស្របទៅតាមស្តង់ដារជាតិ និងអន្តរជាតិ។
  • ចូលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីវប្បធម៌នៃ ការចែករំលែក ការចូលរួមសកម្មភាពសង្គមតាមរយៈការបង្កើតកម្មវិធីសប្បុរសធម៌ និងមូលនិធិ ដែលស្ថិតក្រោមការដឹកនាំដោយសមាគមអតីតនិស្សិត ដើម្បីផ្សព្វផ្សាយ និងគាំទ្រដល់សាកលវិទ្យាល័យទាំងមូល។

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៥ ចំនួនអ្នកទស្សនាថ្ងៃនេះ: ២៩៨ ចំនួនអ្នកទស្សនាពីម្សិល: ៨៩៤
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ