www.aub.edu.kh

navigate_nextឱកាសការងារ

ឱកាសការងារ

សូម​ស្វាគមន៍​ចំពោះ​បុគ្គលិក​ថ្មី ដែល​នឹង​ចូល​រួម​ចំណែក​នៅ​ក្នុង​ចក្ខុវិស័យ/បេសកកម្ម របស់​សាកលវិទ្យាល័យ។ ជា​ការ​ពិត​ដែល​ថា​យើង​ខ្ញុំ​ប្រឹង​ប្រែង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​កម្រិត​អតិបរមា សម្រាប់​ផ្តល់​ជូន​បុគ្គលិក សិស្សានុសិស្ស ​ក៏​ដូច​ជា​ភាគហ៊ុនិក​ទាំង​អស់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​សាកលវិទ្យាល័យនឹង​មិន​កាត់​បន្ថយ​ខ្ទង់​ចំណាយ​ក្នុង​ការ​បណ្ដុះ​បណ្ដាល និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ឡើយ។

ទោះ​បី​ជា​លោក​អ្នក​កំពុង​ប្រាថ្នា​បោះ​ជំហាន​ដំបូង​ក្នុង​អាជីព​ការងារ ឬ​មួយ​ជា​អ្នក​ឯកទេស​ជំនាញ​ដែល​មាន​បទពិសោធន៍​រួច​ស្រាប់​ក៏​ដោយ ​ក៏​យើងអាច​ណែនាំ​ជូន​លោក​អ្នក​នូវ​ឱកាស​ជា​ច្រើន​សម្រាប់​ចូល​រួម​បំពេញ​ការងារ​ជា​មួយ​គ្នា។

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា ជាសាកលវិទ្យាល័យឯកជនឧត្តមសិក្សា។ យើងផ្តល់ជូនកម្មវិធីសិក្សាអនុបណ្ឌិត/បរិញ្ញាបត្រ/បរិញ្ញាបត្ររង ជាពិសេសផ្នែកហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភារ ការគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង ធុរកិច្ចអន្តរជាតិ Fintech និងបច្ចេកវិទ្យាព័ត៌មានពាណិជ្ជកម្ម។

យើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងទំនេរដូចខាងក្រោម៖ 

មុខតំណែងកំពុងជ្រើសរើស កិច្ចសន្យា ចំនួន ផុតកំណត់
ជំនួយការផ្នែកសម្របសម្រួលកម្មវិធីភាសាបរទេស បុគ្គលិកពេញម៉ោង ១នាក់ ១៣ ឧសភា ២០២៤

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៦ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៣៤០ ចំនួនអ្នកទស្សនាពីម្សិល: ៩៨៤
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ