www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextក្រុមប្រឹក្សាភិបាល

លោកស្រី ភូរិ រតនា, ប្រធានក្រុមប្រឹក្សាភិបាល

ជនជាខ្មែរ កើតនៅឆ្នាំ១៩៧២។ លោកស្រី ភូរិ រតនា ទទួលបានសញ្ញាបត្រថ្នាក់ក្រោយបរិញ្ញាបត្រ (DEA) និងជាបេក្ខជនបណ្ឌិត ជំនាញឧស្សាហកម្មសេដ្ឋកិច្ច បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ ជំនាញពាណិជ្ជកម្មបរទេស និងបរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យប៉ារីស១ Panthéon-Sorbonne។

លោកស្រី ភូរិ រតនា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ លោកស្រីបានចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ អេស៊ីលីដា ភីអិលស៊ី នៅខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី មានបទពិសោធ២៥ឆ្នាំ ក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ការអភិវឌ្ឍវិស័យឯកជន និងហិរញ្ញវត្ថុ។ លោកស្រីមានប្រវត្តិឆ្នើមជាទីប្រឹក្សា/អ្នកសេដ្ឋកិច្ច រួមទាំងមានបទពិសោធផ្ទាល់នៅក្នុងតួនាទី ជាអ្នកគ្រប់គ្រងជាន់ខ្ពស់។ បច្ចុប្បន្ន លោកស្រីគឺជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ការវិនិយោគ និងវិស័យឯកជន ឱ្យអង្គការអន្តរជាតិផ្សេងៗ និងជាក្រុមប្រឹក្សាផ្តល់យោបល់ដល់សហគ្រាសខ្មែរ អ៊ីមផែកហាប់ និងស្មលវើល។ លោកស្រី គឺជាអភិបាលឯករាជ្យនៅធនាគារពាណិជ្ជមួយនៅកម្ពុជា ចាប់ពីឆ្នាំ២០១៤ ដល់២០២១ និង I-Finance Leasing ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២២។ តួនាទីកន្លងមកនៅប្រទេសកម្ពុជារបស់លោកស្រីមានជាអាទិ៍ អភិបាលប្រតិបត្តិ EuroCham Cambodia ចាប់ពីឆ្នាំ២០១៤ ដល់២០១៨ ទីប្រឹក្សាធុរកិច្ចនៅ DFDL ដៃគូនៅ Private equity firm Cambodia Emerald នៅឆ្នាំ២០០៨ និងជាអភិបាលនៅ CCFC (French Cambodian Chamber of Commerce)។ លោកស្រីធ្លាប់បម្រើការងារនៅប្រទេសស្វីស ក្នុងតួនាទីជាអ្នកគ្រប់គ្រងផលបត្រ នៅធនាគារឯកជនមួយ និងជាអ្នកសេដ្ឋកិច្ចនៅ UNCTAD។

លោកស្រី រតនា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងសមត្ថភាព និងឧត្តមភាពក្នុងវិស័យ អប់រំ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ។ បន្ថែមលើនេះ លោកស្រី គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៅ Cambodia Community of Investment Professionals (សមាគម CFA នៅកម្ពុជា) ដើម្បីបណ្តុះបណ្តាលជំនាញក្នុងស្រុកផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់កម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគ។ ការប្រកួតប្រជែងស្រាវជ្រាវ CFA នៅកម្ពុជាបានក្លាយជាការប្រកួតប្រជែងដែលត្រូវបានទទួលស្គាល់ក្នុងគោលបំណងបណ្តុះបណ្តាលក្រុមនិស្សិតសាកលវិទ្យាល័យក្នុងជំនាញហិរញ្ញវត្ថុថ្មីៗ ដូចជាការវាយតម្លៃសមធម៌ជាដើម។ លើសពីនេះ អ្នកស្រីតែងតែចូលរួមជាវាគ្មិន និងជាអ្នកណែនាំក្នុងការប្រកួតប្រជែងទាក់ទងនឹងអាជីវកម្មជាតិ និងអន្តរជាតិជាច្រើន រួមទាំងការប្រកួតប្រជែងដូចជា SmartSpark ជាដើម។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៥ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៦៤៣ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ