www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

លោក តូ ស៊ីនិត

គ្រូបង្រៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
BBA & MBA

លោក តូ ស៊ីនិត បានចូលរួមបម្រើការងារក្នុងមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយជាគ្រូបង្រៀនពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ចាប់តាំងពីខែមករា ឆ្នាំ២០២២ មក។

បច្ចុប្បន្ននេះ លោកបានបម្រើការងារជាគ្រូបង្រៀន នៅដេប៉ាតឺម៉ងគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ។

លោកបានបង្រៀនមុខវិជ្ជាជាច្រើន រួមមានដូចជាការរៀបចំផែនការចាប់ផ្តើមក្នុងការបើកអាជីវកម្ម ការរៀបចំគោលការណ៍នៃទីផ្សារ យល់ដឹងទីផ្សារសកល ការធើ្វអាជីវកម្មក្នុងយុគសម័យឌីជីថល និងការបង្រៀនវគ្គផ្សេងៗទៀតដែលទាក់ទងទៅនឹងវិញ្ញាសាធុរកិច្ច។ លោកបានចាប់ផ្តើមធ្វើការងារ នៅក្រុមហ៊ុនអន្តរជាតិមួយឈ្មោះថា NathThananmanpower Co., Ltd., មុខតំណែងជាអ្នកគ្រប់គ្រងរដ្ឋបាលនៅទីក្រុងឈុនបុរី ប្រទេសថៃ នាឆ្នាំ២០១៧។ នៅក្នុងឆ្នាំ២០១៨ លោកបានផ្លាស់ប្តូរមកបម្រើការងារជាជំនួយការ នាយករដ្ឋបាលនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ មុនពេលលោកចូលបម្រើការងារនៅ AUB, លោកក៏ធ្លាប់ធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលជាអ្នកបកប្រែផ្ទាល់មាត់ និងធ្លាប់ជាគ្រូបង្រៀនវេលាការក្រៅម៉ោង នៅសាកលវិទ្យាល័យផ្សេងៗជាច្រើនទៀតផងដែរ។

នៅឆ្នាំ២០១០-២០១៤ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសលើជំនាញការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TEFL) ពីវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

នៅឆ្នាំ២០១៦-២០១៨ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យក្រុងថេប ប្រទេសថៃ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៦៩០ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ