www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

អ្នកស្រី ប៉ាង ចានរ៉ី

គ្រូបង្រៀន
បរិញ្ញាបត្រ វិទ្យាសាស្រ្ត ជំនាញ គណិតវិទ្យា
បរិញ្ញាបត្រ ជាន់ខ្ពស់ ឯកទេស សេដ្ឋកិច្ច

អ្នកគ្រូ ប៉ាង ចាន់រ៉ី មុខងារជា គ្រូបង្រៀន កម្រិត "ខ" ដែលបម្រើការងារនៅ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច នៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

អ្នកគ្រូបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញ គណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ២០១៤ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ឯកទេសសេដ្ឋកិច្ច នៅសាកលវិទ្យាជាតិគ្រប់គ្រងនៅឆ្នាំ២០២១។

អ្នកគ្រូបង្រៀនលើមុខវិជ្ជាមួយចំនួនដូចជា៖ សេដ្ឋកិច្ចពាណិជ្ជកម្ម ស្ថិតិ និង វិភាគទិន្ន័យ។

មុនពេលចូលបម្រើការងារនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា អ្នកគ្រូធ្លាប់មានបទពិសោធជាគ្រូបង្រៀននៅសាលាចំណេះដឹងទូទៅសុវណ្ណភូមិ តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ ២០១៤ និង ជាជំនួយការគ្រូបង្រៀននៅសាលាអន្តរជាតិ ZAMAN ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ២០១៥ ផងដែរ។ បន្ទាប់ពីនោះ អ្នកគ្រូក៏ទទួលបានឱកាសការងារជាបេឡាធិការនៅធនាគារអេស៊ីលីដា និងបម្រើការងារនៅទីនោះអស់រយៈពេលបីឆ្នាំ។ នៅឆ្នាំ២០១៨ អ្នកគ្រូក៏ត្រូវបានតែងតាំងជាគ្រូបង្រៀន កម្រិត "ខ" នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា រហូតមកដល់បច្ចុប្បន្ន។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៤ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៦៧៣ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ