www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

លោក ថាប់ ចាន់ថន

ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា

លោក ថាប់ ចាន់ថន គឺជាអ្នកដែលមាន វិជ្ជាជីវៈអប់រំដ៏ឆ្នើមមួយរូបប្រកបដោយបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងថ្នាក់ឧត្តមសិក្សា។ គាត់ទទួលបានបរិញ្ញាបត្រសិល្បៈ ជំនាញការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស ជាមួយការអនុវត្តការបង្រៀនដ៏ល្អឥតខ្ចោះ។ លើសពីនេះ គាត់ទទួលបានបរិញ្ញាបត្រច្បាប់ជាមួយនឹងការស្រាវជ្រាវគួរឱ្យកត់សម្គាល់លើ "បទល្មើសត្រួតគ្នា" ។ នៅក្នុងដំណើរសិក្សារបស់គាត់ លោកចាន់ថន បានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញ អភិវឌ្ឍន៍ និងការគ្រប់គ្រងឧត្តមសិក្សា ដោយបានធ្វើការបោះពុម្ពនូវស្នាដៃការស្រាវជ្រាវបែបគុណវិស័យ ក្រោមចំណងជើងថា "ភាពជាអ្នកដឹកនាំនៅក្នុងវិទ្យាល័យរដ្ឋនៅកម្ពុជា៖ ភាពជាអ្នកដឹកនាំពីនាយកសាលារដ្ឋទំាងបី (3)"។

លោក ចាន់ថន បានកាន់មុខតំណែងសំខាន់ៗជាច្រើននៅក្នុងវិស័យអប់រំ។ គាត់បានចាប់ផ្តើមធ្វើការជាប្រធានបណ្ណាល័យ ជាព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា និងធ្វើជាគ្រូបង្រៀនវេលាការលើមុខវិជ្ជារួមមាន Core English, Writing Skills, Philosophy, and Public Speaking។

នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្តអេស៊ីលីដា លោក ចាន់ថន មានភារ:កិច្ចទទួលខុសត្រូវការងារសំខាន់ៗជាច្រើន។ គាត់បានចាប់ផ្តើមធ្វើការជាគ្រូបង្រៀនជាន់ខ្ពស់ ហើយក្រោយមកបានក្លាយជាប្រធានមជ្ឈមណ្ឌលភាសាធុរកិច្ច និងជាប្រធានដេប៉ាតឺម៉ង់ភាសាបរទេស។ បច្ចុប្បន្នលោកកាន់តំណែងជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា។ បន្ថែមពីលើមុខងាររគ្រប់គ្រង និងរដ្ឋបាលក្នុងមហាវិទ្យាល័យ គាត់បានបន្តផ្តល់ចំណេះដឹងតាមរយៈការបង្រៀនលើមុខវិជ្ជា Core English, Effective Academic Writing Skills, Employability Skills, Ethics for Professional Values, Critical Thinking Skills, and Public Speaking Skills។

ប្រវត្តិអប់រំរបស់លោក ថាប់ ចាន់ថន រួមជាមួយនឹងបទពិសោធន៍វិជ្ជាជីវៈបង្ហាញពីការយកចិត្តទុកដាក់របស់គាត់ក្នុងការធ្វើឲ្យរីកចម្រើនក្នុងថ្នាក់ឧត្តមសិក្សា និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការលើកកម្ពស់ឧត្តមភាពនៃការសិក្សា។ទស្សនវិជ្ជាបង្រៀនរបស់គាត់គឺជាទំនួលខុសត្រូវដ៏ម៉ត់ចត់ និងការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវលទ្ឋផលដ៏គាប់ប្រសើរ។ ដូច្នេះការសិក្សាគឺជាបង្កើតនូវបរិយាកាសដែលមានគាំទ្រ ការចូលរួម ការទំនាក់ទំនង ដែលសិស្ស-និស្សិតម្នាក់ៗអាចទទួលបានដើម្បីរីកចម្រើនក្នុងជីវិតសិក្សារបស់ពួកគេ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៦១៥ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ