navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextកម្មវិធីសិក្សា
កម្មវិធីសិក្សា
កម្មវិធីសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ ស្មើនឹងកម្រិតទី៧ នៃក្របខណ្ឌគុណវុឌ្ឍិជាតិ មានទម្រង់កម្មវិធីបណ្តុះបណ្តាលបែងចែកជា ៣កម្មវិធី ដូចជា៖ ១. ការសិក្សាមុខវិជ្ជា ២. ការសិក្សាមុខវិជ្ជា និងការស្រាវជ្រាវ និង៣. ការស្រាវជ្រាវ។
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងឱ្យស្របតាមបច្ចុប្បន្នភាពនៃធុរកិច្ចនាសតវត្សទី២១ ដោយការត្រួតពិនិត្យឡើងវិញ និងការយកលំនាំតាមស្តង់ដាកម្មវិធីសិក្សារបស់ដៃគូល្បីៗនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ាន ក៏ដូចជាធនាគារអេស៊ីលីដា ភីអិលស៊ីផងដែរ។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ ផ្តល់ឲ្យនិស្សិតនូវ ចំណេះដឹង ជំនាញ អាកប្បកិរិយា និងការស្រាវជ្រាវ ដែលទាក់ទងនឹងវិស័យគ្រប់គ្រង វិស័យហិញ្ញវត្ថុ និងធនាគារ ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យស្របតាមតម្រូវការក្នុងស្រុក តំបន់ និងសកលលោកនាពេលបច្ចុប្បន្ន និងអនាគត។
- ហិរញ្ញវត្ថុ (គ្រប់គ្រងពាណិជ្ជកម្ម - ការសិក្សាមុខវិជ្ជា)
- ហិរញ្ញវត្ថុ (ការសិក្សាមុខវិជ្ជា និងការស្រាវជ្រាវ)
- ហិរញ្ញវត្ថុ (សិល្បៈ - ការស្រាវជ្រាវ)
- ហិរញ្ញវត្ថុ និងធនាគារ (គ្រប់គ្រងពាណិជ្ជកម្ម - ការសិក្សាមុខវិជ្ជា)
- ហិរញ្ញវត្ថុ និងធនាគារ (ការសិក្សាមុខវិជ្ជា និងការស្រាវជ្រាវ)
- ហិរញ្ញវត្ថុ និងធនាគារ (សិល្បៈ - ការស្រាវជ្រាវ)
- គ្រប់គ្រង (គ្រប់គ្រងពាណិជ្ជកម្ម - ការសិក្សាមុខវិជ្ជា)
- គ្រប់គ្រង (ការសិក្សាមុខវិជ្ជា និងការស្រាវជ្រាវ)
- គ្រប់គ្រង (សិល្បៈ - ការស្រាវជ្រាវ)