navigate_nextសេវាកម្មnavigate_nextកម្មវិធីហ្វឹកហ្វឺនខាងក្រៅnavigate_nextវគ្គហ្វឹកហ្វឺនថ្មីៗnavigate_nextចង់ក្លាយជាអ្នកជំនាញឥណទាន និងមានឱកាសការងារនៅធនាគារ អេស៊ីលីដា មែនទេ?
ចង់ក្លាយជាអ្នកជំនាញឥណទាន និងមានឱកាសការងារនៅធនាគារ អេស៊ីលីដា មែនទេ?
សិក្សា៖ ថ្ងៃទី២៨ ខែមីនា ដល់ ថ្ងៃទី២០ ខែមិថុនា ២០២៦ (រៀងរាល់ថ្ងៃសៅរ៍)
ម៉ោង៖ ៨:៣០ - ១២:០០
រយៈពេលសិក្សា៖ ៤៥ ម៉ោង
កុំឱ្យឱកាសដ៏ល្អនេះរំលងផុតទៅ! ចូលរួមវគ្គបណ្តុះបណ្តាលពិសេស៖ ជំនាញឥណទាន
អត្ថប្រយោជន៍ដ៏អស្ចារ្យដែលអ្នកនឹងទទួលបាន៖
- ឱកាសការងារ៖ ផ្តល់អាទិភាពពិសេសក្នុងការ សម្ភាសន៍ផ្ទាល់ (Walk-in Interview) ចូលបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី (សម្រាប់និស្សិតឆ្នាំទី៣ ឬបញ្ចប់បរិញ្ញាបត្ររង ឬមិនមានបទពិសោធន៍ការងារ )។
- ចំណេះដឹងពិត៖ សិក្សាផ្ទាល់ជាមួយគ្រូបង្គោលដែលមានបទពិសោធន៍ជាក់ស្តែងយូរឆ្នាំក្នុងវិស័យឥណទាន។
- វិញ្ញាបនបត្រ៖ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាចេញដោយ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។
តម្លៃសិក្សា៖ ១៥០ ដុល្លារ/នាក់
(តម្លៃខាងលើនេះរួមបញ្ចូលទាំង ឯកសារមេរៀន និងវិញ្ញាបនបត្រ)
រៀបចំដោយ៖ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
សម្រាប់ការចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖ 010 900 340, 010 900 681, 015 600 784, 070 500 622


