www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextថ្ងៃឈប់​សម្រាកសាធារណៈ

ថ្ងៃឈប់​សម្រាកសាធារណៈ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៤

០១ ខែ​មករា ទិវា​ចូល​ឆ្នាំ​សកល
០៧ ខែ​មករា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជ​សាសន៍
០៨ ខែ​មីនា ទិវា​អន្តរជាតិ​នារី
១៣-១៤-១៥-១៦ ខែ​មេសា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំថោះ បញ្ចស័ក
០១ ខែ​ឧសភា ទិវា​ពលកម្ម​អន្តរជាតិ
១៤ ខែ​ឧសភា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា
២២ ខែ​ឧសភា ពិធី​បុណ្យ​វិសាខ​បូជា
២៦ ខែ​ឧសភា ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល
១៨ ខែ​មិថុនា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ
២៤ ខែ​កញ្ញា ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ
០១-០២-០៣ ខែ​តុលា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ
១៥ ខែ​តុលា ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ "ព្រះបរមរតនកោដ្ឋ"
២៩ ខែ​តុលា ព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ​របស់ ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា
០៩ ខែ​វិច្ឆិកា ពិធី​បុណ្យ​ឯករាជ្យ​ជាតិ
១៤-១៥-១៦ ខែ​វិច្ឆិកា ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក
២៩ ខែ​ធ្នូ ទិវាសន្តិភាពនៅកម្ពុជា

ថ្ងៃឈប់​សម្រាក​ខាង​លើ គឺ​យោង​ប្រកាស​លេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះ​ថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល ប្រចាំ​ឆ្នាំ២០២៤។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ២៩ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៧៥១ ចំនួនអ្នកទស្សនាពីម្សិល: ១.៧០៧
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ