www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextកម្មវិធីបាឋកថា ក្រោមប្រធានបទ "ទិដ្ឋភាពទូទៅនៃបទល្មើសបច្ចេកវិទ្យា និងរបៀបការពារខ្លួន"

កម្មវិធីបាឋកថា ក្រោមប្រធានបទ "ទិដ្ឋភាពទូទៅនៃបទល្មើសបច្ចេកវិទ្យា និងរបៀបការពារខ្លួន"

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធីបាឋកថា ក្រោមប្រធានបទ "ទិដ្ឋភាពទូទៅនៃបទល្មើសបច្ចេកវិទ្យា និងរបៀបការពារខ្លួន" ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ។

កម្មវិធីនេះមានគោលបំណងផ្តល់ចំណេះដឹង ឲ្យកាន់តែស៊ីជម្រៅដល់និស្សិត និងអ្នកចូលរួម អំពីទិដ្ឋភាពទូទៅនៃបទល្មើសបច្ចេកវិទ្យា ព្រមទាំងវិធីសាស្រ្តសំខាន់ៗក្នុងការការពារខ្លួនពីហានិភ័យ និងការគំរាមកំហែងដែលអាចកើតមានក្នុងបរិបទនៃការប្រើប្រាស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១០ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៤៩១ ចំនួនអ្នកទស្សនាពីម្សិល: ២.២៥៧
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ