navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា សហការជាមួយកាកបាទក្រហមកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីមនុស្សធម៌ និងការលើកកម្ពស់ភាពធន់សហគមន៍
សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា សហការជាមួយកាកបាទក្រហមកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីមនុស្សធម៌ និងការលើកកម្ពស់ភាពធន់សហគមន៍
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឆ្លៀតក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក មានកិត្តិយសបានសហការជាមួយ កាកបាទក្រហមកម្ពុជា រៀបចំឡើងនូវសិក្ខាសាលាផ្សព្វផ្សាយក្រោមមូលបទ "បន្ដរួមកម្លាំងគ្នាដើម្បីមនុស្សធម៌" និងផ្សព្វផ្សាយស្ដីពីការបង្ការជម្ងឺមិនឆ្លង និងភាពធន់សហគមន៍ ដើម្បីជំរុញ និងបន្ដចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ក្នុងការលើកកម្ពស់សា្មរតីវប្បធម៌នៃការចែករំលែក ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ជូនដល់ថ្នាក់គ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក។







