navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្លឹបនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំកម្មវិធី "អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា និងការចែករំលែកក្តីស្រឡាញ់" រវាងនិស្សិត និងសាកលវិទ្យាល័យ។ កម្មវិធីនេះមានការផ្តល់ជូននូវសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ជាច្រើន ដែលជាអំណោយសប្បុរសធម៌រួមគ្នាពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងប្អូនៗនិស្សិត ដើម្បីចែករំលែកទៅកាន់គ្នាទៅវិញទៅមក។
ការផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះឡើង ក្រោមការណែនាំពី លោកស្រី ភូរិ រតនា ប្រធានក្រុមប្រឹក្សាភិបាល និង លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ គោលបំណងសំខាន់នៃកម្មវិធីនេះ មិនត្រឹមតែដើម្បីអបអរសាទរនូវស្នាដៃ និងភាពជោគជ័យរបស់ស្ត្រី ជាពិសេសនិស្សិតនារីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យកាន់តែមានភាពជឿជាក់លើចំណេះដឹង សមត្ថភាព និងហ៊ានតស៊ូដេញតាមក្តីស្រមៃរបស់ខ្លួន ដើម្បីឈានទៅរកភាពជោគជ័យដ៏ត្រចះត្រចង់នាពេលអនាគត។












