www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextវគ្គសិក្ខាសាលាស្ដីពី "ភាពជឿជាក់ ភាពជាអ្នកដឹកនាំ និងភាពជោគជ័យ៖ ដំណើរសម្រាប់ស្រ្តីឆ្ពោះទៅរកភាពជោគជ័យ"

វគ្គសិក្ខាសាលាស្ដីពី "ភាពជឿជាក់ ភាពជាអ្នកដឹកនាំ និងភាពជោគជ័យ៖ ដំណើរសម្រាប់ស្រ្តីឆ្ពោះទៅរកភាពជោគជ័យ"

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥

លោកស្រី ភូរិ រតនា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងជាប្រធានគណៈកម្មាធិការសវនកម្ម (អភិបាល) នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានចែករំលែកបទពិសោធន៍ដ៏ជោគជ័យក្នុងភាពជាអ្នកដឹកនាំរបស់លោកស្រី ជូនដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា នៅថ្ងៃទី០៤ ខែមករា និងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមរយៈការលើកឡើង របស់លោកស្រី ក្នុងវគ្គសិក្ខាសាលាស្ដីពី "ភាពជឿជាក់ ភាពជាអ្នកដឹកនាំ និងភាពជោគជ័យ៖ ដំណើរសម្រាប់ស្រ្តីឆ្ពោះទៅរកភាពជោគជ័យ" លោកស្រីបានមានប្រសាសន៍លើការ ឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ហាប្រឈមដែល Generation Z តែងតែជួបប្រទះជាញឹកញាប់នៅកន្លែងធ្វើការសព្វថ្ងៃនេះ។

ដូចនេះវាពិតជាមានសារៈសំខាន់យ៉ាងពិតប្រាកដ ក្នុងការបង្កើនការយល់ដឹង និងផ្សារភ្ជាប់គម្លាតទំនាក់ទំនងរវាង ជំនាន់ Gen Z និង Gen X ឱ្យមានទំនាក់ទំនងល្អ និងមានស្ថិរភាពដើម្បីផលិតបាននូវបរិបទ ការងារមួយដែលអ្នករាល់គ្នាពេញចិត្ត។ ការបង្កើតឱ្យមានប្រាស្រ័យទាក់ទងល្អធ្វើឱ្យ មានការយល់ដឹងពីគ្នាទៅវិញទៅរវាង កម្មករនិយោជិត និងនិងនិយោជិក ទោះបីជាស្ថិតក្នុងបរិបទការងារមួយដែលមានភាពចម្រុះបុគ្គលិកលក្ខណៈដូចជា introverts និង extroverts ជាដើម។ ចំណុចសំខាន់ៗទាំងអស់នេះនឹង ធ្វើឱ្យមានការជំរុញដល់កិច្ចសហប្រតិបត្តិការ និងការរួមបញ្ចូលគ្នានៅកន្លែងការងារ។

បន្ថែមជាងនេះទៅទៀត លោកស្រីក៏បានបន្ដលើកឡើងផងដែរ អំពីគន្លឹះសំខាន់ៗទាំងប្រាំមួយចំណុច ដើម្បីជួយ (ស្ត្រី) ទទួលបានភាពជោគជ័យ ព្រមទាំងបញ្ចប់ការសិក្សារួមមាន៖

  1. ការត្រៀមខ្លួនមុនពេលទទួលការសម្ភាសន៍ការងារ
  2. វិធីសាស្រ្តក្នុងការទប់ស្កាត់ភាពលំអៀងនៃយេនឌ័រ
  3. វិធីសាស្រ្តលើការគ្រប់គ្រង និងរក្សាកិត្តិយលររបស់ស្រ្តី
  4. ការចូលរួមក្នុងកម្មវិធី ឬព្រឹត្តិការណ៍សង្គម
  5. ភាពក្លាហានក្នុងការប្រាស្រ័យទាក់ទងក្នុងទីសាធារណៈ
  6. ការត្រូវបានទទួលស្គាល់ និងក្លាយជាស្រី្តក្នុងភាពជាអ្នកដឹកនាំ

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៥៤៣ ចំនួនអ្នកទស្សនាពីម្សិល: ៨៦៧
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ