www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ការប្រែក្លាយទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ការប្រែក្លាយទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

ដាក់ពាក្យឥឡូវនេះ ជាមួយនឹងការចាប់ផ្តើមដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីព!

សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាថ្នាលអប់រំធុរកិច្ចប្រកបដោយគុណភាពឈានមុខ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងថ្នាក់តំបន់។

យោងអនុក្រឹត្យលេខ ២៧ អនក្រ.បក ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដោយធ្វើការបណ្ដុះបណ្ដាលកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដូចខាងក្រោម៖

  • បរិញ្ញាបត្ររង
    • ជំនាញហិរញ្ញវត្ថុ និងធនាគារ
    • ជំនាញគណនេយ្យ
    • ជំនាញធានារ៉ាប់រង
    • ជំនាញចលនូបត្ថម្ភ
    • ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ
    • ជំនាញទីផ្សារ
    • ជំនាញភាសាអង់គ្លេស
  • បរិញ្ញាបត្រ
    • ជំនាញហិរញ្ញវត្ថុ និងធនាគារ
    • ជំនាញគណនេយ្យ
    • ជំនាញគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង
    • ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម
    • ជំនាញនីតិសាស្ត្រ
    • ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ
    • ជំនាញពាណិជ្ជកម្មអន្តរជាតិ
    • ជំនាញទីផ្សារ
    • ជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រាស
    • ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច
    • ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ
    • ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ
    • ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
    • ជំនាញការបង្រៀនភាសាអង់គ្លេស
    • ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ
  • បរិញ្ញាបត្រជាន់ខ្ពស់
    • ជំនាញហិរញ្ញវត្ថុ និងធនាគារ
    • ជំនាញហិរញ្ញវត្ថុ
    • ជំនាញគ្រប់គ្រង

តាមរយៈបទពិសោធន៍ជាង ៣០ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងបទពិសោធន៍នៃការធ្វើធុរកិច្ច ប្រកបដោយគុណភាពឈានមុខ ក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅក្នុងថ្នាលបណ្តុះបណ្តាលសម្រាប់សិស្ស-និស្សិត ធុរកិច្ចជន ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនងអាជីវកម្មសមស្របតាមតម្រូវការទីផ្សារការងារ និងធុរកិច្ច ដើម្បីលើកកម្ពស់ទស្សនវិស័យ អាជីពការងាររបស់សិស្ស-និស្សិត និងមានសក្ដានុពលការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងភាពជាសហគ្រិនរបស់លោកអ្នក។

អនុក្រឹត្យស្តីពីការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៥ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៥០៦ ចំនួនអ្នកទស្សនាពីម្សិល: ២.៤០៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ