www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextគណៈកម្មាធិការ​ប្រតិបត្តិnavigate_nextលោក ហុក ពិសិទ្ធ

លោក ហុក ពិសិទ្ធ

ព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

លោក ហុក ពិសិទ្ធ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពាណិជ្ជកម្ម ពីសាកលវិទ្យាល័យអាដឺឡែដ នៃប្រទេសអូស្រ្តាលី។ លោកក៏ទទួលបានការអប់រំជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ រួមមាន៖ បរិញ្ញាបត្រភាសាអង់គ្លេស ជំនាញបង្រៀនអង់គ្លេស បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម ឯកទេសភាសាអង់គ្លេស និងចិត្តវិទ្យាអប់រំ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ។

លោកមានបទពិសោធន៍យ៉ាងទូលំទូលាយជាង១៨ឆ្នាំក្នុងវិស័យអប់រំ ចាប់ពីការបង្រៀនភាសាអង់គ្លេសទូទៅ រហូតដល់ការបង្រៀនកថ្នាក់ឧត្តមសិក្សានៅតាមបណ្តាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា លើមុខវិជ្ជាគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ និងសេដ្ឋកិច្ច។ ក្រៅពីការបង្រៀន លោកក៏មានបទពិសោធន៍ការងារអាជីពជាក់ស្តែងជាង៤ឆ្នាំ លើការងារគណនេយ្យ និងហិរញ្ញវត្ថុផងដែរ៖ ជាគណនេយ្យករសាធារណៈជាង២ឆ្នាំ នៅរតនាគារខេត្ត និងជាអនុប្រធានការិយាល័យថវិកាប្រហែល២ឆ្នាំ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកគឺជាអ្នកអប់រំកម្រិតឧត្តមសិក្សាប្រកបដោយគុណវុឌ្ឍិវិជ្ជាជីវៈ មានសញ្ញាបត្រគរុកោសល្យ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងមានឯកទេសក្នុងការអភិវឌ្ឍកម្មវិធីសិក្សា ជំនាញគណនេយ្យ ហិរញ្ញវត្ថុនិងធនាគារ សេដ្ឋកិច្ច និងជំនាញដទៃផ្សេងៗទៀត ទាំងកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

លោកបានចូលបម្រើការងារជាមួយសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា តាំងពីឆ្នាំ២០១៦ មកម្លេះ ដោយចាប់ផ្តើមជាទីប្រឹក្សា ទៅជាសាស្ត្រាចារ្យជំនួយ និងទៅជាប្រធានក្រុមបច្ចេកទេស។ បច្ចុប្បន្នលោកគឺជាព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៩ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៧២២ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៧
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ