www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextគណៈកម្មាធិការ​ប្រតិបត្តិnavigate_nextលោកស្រី ប៊ុនតៃ សុវណ្ណនី

លោកស្រី ប៊ុនតៃ សុវណ្ណនី

ប្រធានការិយាល័យសិក្សា និងកិច្ចការនិសិ្សត

លោកស្រីកើតនៅឆ្នាំ ១៩៨០ បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ជំនាញគ្រប់គ្រងពីសកលវិទ្យាល័យជាតិគ្រប់គ្រង ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៣។ លោកស្រីបានទទួលបរិញ្ញាបត្រអក្សរសាស្ត្របារាំងពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងឆ្នាំ ១៩៩៦។ លោកស្រីបានចូលរៀនវគ្គជាច្រើន ទាក់ទងនឹងការបណ្តុះបណ្តាលគ្រូបង្វឹក ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដែលត្រូវបានរៀបចំឡើងដោយធនាគារអេស៊ីលីដា និងស្ថាប័នក្រៅប្រទេសក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី តៃវ៉ាន់ ឡាវ និងវៀតណាម។

លោកស្រីបានចាប់ផ្តើមបំរើការងារជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ជាបុគ្គលិកផ្នែកហ្វឹកហ្វឺន ក្នុងឆ្នាំ ២០០៣ ហើយត្រូវបានតែងតាំងជាអនុប្រធានផ្នែកហ្វឹកហ្វឺន នៅឆ្នាំ ២០០៧។ បន្ទាប់មក លោកស្រីត្រូវបានតែងតាំងជាប្រធានផ្នែកជំនាញ និងកាន់តំណែងជាប្រធានផ្នែក រយះពេល ៧ ឆ្នាំ មានដូចជា ផ្នែករដ្ឋបាល ផ្នែកកម្មសិក្សា និងទីផ្សារ។

ក្នុងឆ្នាំ ២០១៤ លោកស្រីបានក្លាយជាអ្នកឯកទេសជាន់ខ្ពស់នៃការិយាល័យសិក្សា និងកិច្ចការសិក្សា បន្ទាប់មកជាអនុប្រធានការិយាល័យ។ បច្ចុប្បន្ន លោកស្រីកាន់តំណែងជាប្រធានការិយាល័យសិក្សា និង កិច្ចការនិស្សិតនៃ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។

លោកស្រីមានបទពិសោធន៍ក្នុងការបង្រៀន ហ្វឹកហ្វឺន ត្រួតពិនិត្យបុគ្គលិកថ្មី និងបុគ្គលិកកំពុងបម្រើការងារនៅធនាគារអេស៊ីលីដា និងនិស្សិតបស់ AUB។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១០ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.១៧៥ ចំនួនអ្នកទស្សនាពីម្សិល: ១.៤៨៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ