www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextគណៈកម្មាធិការ​ប្រតិបត្តិnavigate_nextបណ្ឌិត ទុយ សុវណ្ណារ៉ា

បណ្ឌិត ទុយ សុវណ្ណារ៉ា

ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព

លោកកើតនៅឆ្នាំ ១៩៧៨ ហើយបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត (Ph.D.)ឯកទេស គ្រប់គ្រងធុរកិច្ច (DBA) ពីសាកលវិទ្យាល័យ Western ក្នុងឆ្នាំ ២០២៤ នៅប្រទេសកម្ពុជា។ លោកទទួលបានវិញ្ញាបនបត្រអន្តរជាតិ "អ្នកជំនាញហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យម" ពីសាលា Frankfurt School of Finance & Management នៅអាល្លឺម៉ង់ក្នុងឆ្នាំ ២០១៤ ។ លើសពីនេះ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ឯកទេស ហិរញ្ញវត្ថុ ពីសាកលវិទ្យា ល័យជាតិគ្រប់គ្រង នៅកម្ពុជាក្នុងឆ្នាំ ២០១១។ ក្នុងឆ្នាំ ២០១២ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេស ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច (ភាសាអង់គ្លេសតាមកម្មវិធីអន្តរជាតិ) ពី សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ នៅឆ្នាំ ២០០០ លោក បាន ទទួល បរិញ្ញាបត្រ សេដ្ឋកិច្ច ឯកទេស ធនាគារ និង ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ន័រតុន នៅប្រទេសកម្ពុជា។

លើសពីនេះ លោកបានចូលរួមវគ្គខ្លីៗជាច្រើនស្តីពីហិរញ្ញវត្ថុ និងធនាគារ ការបណ្តុះបណ្តាលគ្រូបង្វឹក ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដែលរៀបចំដោយធនាគារអេស៊ីលីដា ភីអិលស៊ី។ តាំងពី ឆ្នាំ ២០០០ លោកបានចាប់ផ្តើមធ្វើការឲ្យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមន្រ្តីឥណទានក្នុងឆ្នាំ ២០០០។ អំឡុងឆ្នាំនោះដែរ លោកត្រូវបានតែងតាំងជាប្រធានមន្រ្តីឥណទានក្នុងឆ្នាំ ២០០១ ហើយបន្ទាប់មកលោកបានផ្លាស់ទៅធ្វើការងារជាសវនករនៅឆ្នាំ ២០០៣។ ហើយបន្ទាប់មកទៀតលោកត្រូវបានផ្លាស់ប្តូរទៅបម្រើការងារជាគណនេយ្យករនៅនាយកដ្ឋានប្រតិបត្តិការ ទីស្នាក់ការកណ្តាលនៃ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅឆ្នាំ ២០០៤។ លើសពីនេះ នៅឆ្នាំ ២០០៧ លោកត្រូវបានតែងតាំងជាជំនួយការអនុប្រធាន និងជាប្រធានផ្នែកគណនេយ្យនៅនាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ ខណៈពេលនោះដែរ ។ លោកត្រូវបានចាត់តាំងជាសមាជិកនៃក្រុមគ្រូហ្វឹកហ្វឺនរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងទទួលខុសត្រូវក្នុងការផ្តល់វគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចគណនេយ្យករ ការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ការធ្វើផែនការថវិកា និង វិភាគអនុបាតផ្សេងៗ ។ មិនយូរមិនឆាប់ លោកបានក្លាយជាអ្នកឯកទេសជាន់ខ្ពស់នៅក្នុងនាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្មក្នុងឆ្នាំ ២០១៣។ មកដល់ឆ្នាំ ២០១៤ លោកបានមកកាន់មុខតំណែងជាសាស្ត្រាចារ្យជាន់ខ្ពស់ឯកទេសហិរញ្ញវត្ថុ និងគណនេយ្យនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល អេស៊ីលីដា បន្ទាប់មកបានក្លាយជាប្រធាននាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្មនៅ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ។ បន្ទាប់មក លោកបានផ្លាស់ទៅធ្វើជាអនុប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនខាងក្នុងនៅក្នុងឆ្នាំ២០១៨ ។ ថ្មីៗនេះ នៅ ឆ្នាំ ២០១៩ លោកត្រូវបានតែងតាំងជាប្រធានមជ្ឈមណ្ឌលបណ្តុះ បណ្តាលខាងក្រៅនៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ បច្ចុប្បន្ន លោកមានមុខតំណែងជាប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា៕


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៥ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.១២៥ ចំនួនអ្នកទស្សនាពីម្សិល: ១.៤៨៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ