www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextគណៈកម្មាធិការ​ប្រតិបត្តិnavigate_nextលោក ឆាយ ភីណាវុឌ្ឍ

លោក ឆាយ ភីណាវុឌ្ឍ

ព្រឹទ្ធបុរសមហាវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្ត

លោកកើតនៅឆ្នាំ ១៩៨២ លោកបានទទួលសញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែកបច្ចេកវិទ្យា​ព័ត៌មានវិទ្យា ពីសាកលវិទ្យាស្ថាន ស៊ីតិកប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២។ លោកបានទទួលសញ្ញាប័ត្រ​អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ​និងធនាគារ​ពីសាកលវិទ្យាល័យ​បៀលប្រាយ ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៧។ លោកបានទទួលបរិញ្ញាបត្រវិស្វករវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៣។ បានចូលរួមវគ្គសិក្សាជាច្រើនទាក់ទងនឹងវិទ្យាសាស្ត្រកុំព្យូទ័រ និងបណ្តុះបណ្តាលគ្រូ។

លោកបានចាប់ផ្តើមការងារជាមួយធនាគារ អេស៊ីលីដា នៅខែមេសាឆ្នាំ២០០៣ ជាភ្នាក់ងារឥណទាន និងត្រូវបានតំឡើងឋានៈជាបុគ្គលិកសវនករផ្ទៃក្នុងនៅខែមករា ឆ្នាំ២០០៦ នៅខែតុលាឆ្នាំ ២០០៦ លោកបានធ្វើការជាបុគ្គលិកបច្ចេកវិទ្យាព័ត៌មាន និងត្រូវបានតំឡើងឋានៈជាបុគ្គលិកជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាននៅឆ្នាំ ២០១២។ ចាប់ពីខែតុលាឆ្នាំ២០១៣ ដល់ ខែមិថុនា ឆ្នាំ២០១៦ លោកជា អនុប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានតាមសាខា។ ចាប់ពីខែកញ្ញាឆ្នាំ២០១៦ ដល់ ខែមេសា ឆ្នាំ២០១៩ លោកជា ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានតាមសាខា។

នៅខែតុលា ឆ្នាំ២០១៩ លោកជា អ្នកឯកទេសជាន់ខ្ពស់គាំទ្របច្ចេកវិទ្យាព័ត៌មាន។ នៅខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន លោកជា ព្រឹទ្ធបុរសមហាវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.១៩៣ ចំនួនអ្នកទស្សនាពីម្សិល: ១.៤៨៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ