www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextក្រុមប្រឹក្សាភិបាល

លោក ម៉ាច់ ធារី, អភិបាល

ជនជាតិខ្មែរ កើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៦៥ ។ លោក ម៉ាច់ ធារី បានចូលបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា នៅខែធ្នូ ឆ្នាំ២០២២។ លោកទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងស្ថិតិ ពីសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី ក្នុងឆ្នាំ១៩៨៩។ បន្ទាប់មកលោកបានបន្តការសិក្សាផ្នែកប្រព័ន្ធអាជីវកម្ម (Business Systems) និងបានទទួលសញ្ញាបត្រក្នុងឆ្នាំ១៩៩០ ពីសាកលវិទ្យាល័យដដែល។ លោកបានបម្រើការងារឱ្យអង្គការ ស្ថាប័នជាច្រើន ដូចជា ធនាគារ ANZ ក្នុងប្រទេសអូស្ត្រាលី សាកលវិទ្យាល័យ Monash, UNHCR ប្រចាំប្រទេសកម្ពុជា អង្គការទស្សនៈពិភពលោកកម្ពុជា អង្គការពលកម្មអន្តរជាតិ មុនចាប់ផ្ដើមចូលបម្រើការងារសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។

បច្ចុប្បន្ន លោកជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា ជាប្រធាន គណៈ កម្មាធិការ IT Steering និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ, សមាជិកនៃគណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល និងសមាជិកនៃគណៈកម្មាធិការផ្សេងទៀតនៃធនាគារ អេស៊ីលីដា ភីអិលស៊ី។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១២ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៦២៦ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ