www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextក្រុមប្រឹក្សាភិបាល

លោកស្រី ម៉ារ អមរា, អភិបាល

ជនជាតិខ្មែរ កើតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦៧ និងបានចូលបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៣។ លោកស្រី ម៉ារ អមរា ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ហើយលោកស្រីក៏ជាសមាជិកគណៈកម្មកម្មាធិការសវនកម្ម សីលធម៌ និងជាអ្នកសម្របសម្រួលកិច្ចការច្បាប់នៃក្រុមប្រឹក្សាភិបាល (ACECO) នៅខែធ្នូ ឆ្នាំ២០២២។

លោកស្រីបានបញ្ចប់វគ្គសិក្សាស្តីពី កម្មវិធីប្រតិបត្តិសញ្ញាបណ្ណបៃតង និងនិរន្តរភាពហិរញ្ញវត្ថុ ពីទីក្រុងស្តុកខុល ប្រទេសស៊ុយអែត ក្នុងខែតុលា ឆ្នាំ២០២២ និងភាពជាអ្នកដឹកនាំស្ថាប័នពីHarvard Business School ប្រទេសអាមេរិក ក្នុងខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់វគ្គសិក្សា ពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ក្នុងឆ្នាំ២០១៨ ហើយលោកស្រីបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៦ និងបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ជំនាញគ្រប់គ្រងក្នុងឆ្នាំ២០០៣។ ក្រៅពីនោះនៅមានវគ្គសិក្សាជាច្រើន ដូចជា គណនេយ្យគ្រប់គ្រង គណនេយ្យហិរញ្ញវត្ថុ និងសវនកម្ម នៅសាកលវិទ្យាល័យ Regent ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ នៅក្នុងរាជធានីភ្នំពេញ។

បច្ចុប្បន្នលោកស្រីជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ និងគណៈប្រធាននាយិកាប្រតិបត្តិការ លោកស្រីក៏ជាសមាជិកាគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម។ លោកស្រីជាប្រធានគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម និងជាគណៈកម្មាធិការគ្រប់គ្រងការវិនិយោគ និងជាសមាជិកគណៈកម្មាធិការឥណទានប្រតិបត្តិ។ លោកស្រីក៏ជាអ្នកដឹកនាំការងារ Basel Team ផងដែរ។

លោកស្រីគ្រប់គ្រងលើ នាយកដ្ឋានហិរញ្ញវត្ថុ, នាយកដ្ឋានរៀបចំ និងត្រួតពិនិត្យផែនការថវិកា, នាយកដ្ឋានវិនិយោគសាធារណៈ, នាយកដ្ឋានប្រតិបត្តិការ, នាយកដ្ឋានទីផ្សារ, នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល, នាយកដ្ឋានគ្រប់គ្រងសេវាឥណទាន, នាយកដ្ឋានសេវាហិរញ្ញវត្ថុ, នាយកដ្ឋានផែនការយុទ្ធសាស្រ្ត, ការិយាល័យហិរញ្ញប្បទានពាណិជ្ជកម្ម, និងការិយាល័យគណនេយ្យគ្រប់គ្រង។

លោកស្រីលោកស្រីទទួលខុសត្រូវផ្ទាល់ចំពោះប្រធាននាយកប្រតិបត្តិ។ ទំនួលខុសត្រូវផ្សេងទៀតរបស់លោកស្រីរួមមាន ៖ ជាប្រធានក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអេស៊ីលីដា ហ្វាយណាន់ហ្សល ត្រាស់។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ២០ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៧៧៩ ចំនួនអ្នកទស្សនាពីម្សិល: ១.៥៤៨
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ