www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextក្រុមប្រឹក្សាភិបាល

លោក Pieter Kooi, អភិបាល

ជនជាតិហុល្លង់ដ៍ កើតក្នុងឆ្នាំ១៩៥៨ លោក Pieter Kooi បានចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ចាប់ពីខែមីនា ឆ្នាំ២០១៦ (បច្ចុប្បន្នជា សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា)។ លោកក៏ជាប្រធានគណៈកម្មាធិការសវនកម្ម សីលធម៌ និងសម្របសម្រួលកិច្ចការច្បាប់នៃក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

ចាប់ពីឆ្នាំ១៩៩៣ លោកជាទីប្រឹក្សា មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា រយៈពេលជាង ៧ឆ្នាំ ដើម្បីកម្លាយខ្លួនពីកម្មវិធីអភិវឌ្ឍន៍ទៅជាធនាគារពាណិជ្ជ។ ចាប់ពីឆ្នាំ១៩៩៩ លោក Pieter Kooi បានបម្រើការងារជាទីប្រឹក្សា មីក្រូហិរញ្ញវត្ថុរយៈពេលខ្លី ដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅក្នុង១៥ប្រទេស ដែលភាគច្រើនស្ថិតក្នុងទ្វីបអាហ្រ្វិក និងអាស៊ី។ ចាប់ពីខែកញ្ញា ឆ្នាំ២០០២ ដល់ខែធ្នូ ឆ្នាំ២០០៥ លោកមានតួនាទីជានាយកផ្នែកមីក្រូហិរញ្ញវត្ថុរបស់ UNCDF ក្នុងទីក្រុងញូយ៉ក។ ចាប់ពីខែមីនា ឆ្នាំ២០០៦ រហូតដល់ខែឧសភា ឆ្នាំ២០១១ លោក Pieter Kooi បានធ្វើជាទីប្រឹក្សាក្រៅម៉ោងឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបង្កើតធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ត្រេននីង សេនធ័រ (បច្ចុប្បន្នជា សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា), និងក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។ បច្ចុប្បន្ន លោកធ្វើជាក្រុមប្រឹក្សាភិបាលជាច្រើន នៅក្នុងសម្ព័ន្ធធនាគារ អេស៊ីលីដា។

លោកទទួលបានអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុសាជីវកម្ម និងសង្គមវិទ្យា នៅសាកលវិទ្យាល័យ Erasmus ក្នុងទីក្រុង Rotterdam ប្រទេសហុល្លង់ដ៍។ លោកក៏បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១១ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៦២៨ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ