www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យពាណិជ្ជសាស្ត្រnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

កញ្ញា ខន ភក្តី

គ្រូបង្រៀន
បរិញ្ញាបត្រវិធីសាស្ត្របង្រៀនភាសាអង់គ្លេស បរិញ្ញាបត្រពាណិជ្ជកម្មអន្តរជាតិ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម

កញ្ញា ខន ភក្តី បានចាប់ផ្តើមអាជីពការងារជាគ្រូបង្រៀន នៅសាលាអន្តរជាតិមួយ ដែលមានទីតាំងនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៧។ បន្ទាប់ពីជោគជ័យលើតួនាទីនេះ កញ្ញាបានបន្តដំណើរលើអាជីពនេះជាគ្រូបង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់ពីឆ្នាំ២០១៨ ដល់២០២២។ ការធ្វើការជាគ្រូបង្រៀន ធ្វើឲ្យកញ្ញារីករាយ ក្នុងការផ្តល់ឲ្យ និងចែករំលែកចំណេះដឹងទៅអ្នកដទៃ កញ្ញាក៏បន្តអាជីពជាគ្រូបង្រៀន មុខវិជ្ជាធុរកិច្ច នៅសាលកវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

កញ្ញា បានបញ្ចប់បរិញ្ញបត្រ ជំនាញពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ នៅឆ្នាំ២០១៨, បរិញ្ញាបត្រ ជំនាញវិធីសាស្ត្របង្រៀនភាសាអង់គ្លេស ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រ កម្ពុជា នៅឆ្នាំ២០២១ និង បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យន័រតុន នៅឆ្នាំ២០២២។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៨៤ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៧៣៦ ចំនួនអ្នកទស្សនាពីម្សិល: ១.៦៧៨
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ