www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

លោក ព្រីង រ៉ាវុន

គ្រូបង្រៀន

ឯកទេស៖ បរិញ្ញាបត្រជាន់ខ្ពស់ភាសាអង់គ្លេសសម្រាប់ការបង្រៀន និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម

លោកគ្រូ រ៉ាវុន បានបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេល១៥ឆ្នាំមកហើយ ដោយលោកគ្រូមានទេពកោសល្យល្អក្នុងការបង្រៀន បណ្ដុះបណ្ដាល និងប្រឹក្សាយោបល់ពាក់ព័ន្ធនឹងវិស័យអប់រំ។ លោកគ្រូមានសញ្ញាបត្របង្រៀនដែលចេញដោយស្ថាប័នអន្តរជាតិខេមប្រ៊ីជចំនួនពីរគឺ សញ្ញាបត្របង្រៀន TKT Module 1 និង TKT Module 3 ។ មិនតែប៉ុណ្ណោះ លោកគ្រូ រ៉ាវុន ក៏ជាអតីតបេក្ខជនជ័យលាភីលេខពីរនៃកម្មវិធី ការប្រកួតថ្នាក់ជាតិក្នុងការនិយាយភាសាអង់គ្លេសជាសាធារណៈប្រចាំឆ្នាំ២០១៦។ ក្នុងឆ្នាំដដែលនេះ លោកក៏ត្រូវបានជ្រើសរើសទៅប្រកួតក្នុងកម្មវិធីពានរង្វាន់តស៊ូមតិអាស៊ី (UADC) នៅក្នុងព្រះរាជាណាចក្រថៃដែលមានការចូលរួមប្រកួតពីបេក្ខភាពមកពីជាង៣០ប្រទេស។ ក្រៅពីនេះ លោកគ្រូក៏ជាបេក្ខជនជ័យលាភីលេខបីក្នុងកម្មវិធីប្រកួតផែនការអាជីវកម្មផងដែរ។ នៅក្នុងសាកលវិទ្យាល័យពាណិជ្ជសាស្ដ្រអេស៊ីលីដា លោកគ្រូជាគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកសម្របសម្រួលក្នុងកម្មវិធីប្រកួតប្រជែងនានា។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៧ ចំនួនអ្នកទស្សនាថ្ងៃនេះ: ២៦៦ ចំនួនអ្នកទស្សនាពីម្សិល: ៩៥៦
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ