www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យពាណិជ្ជសាស្ត្រnavigate_nextសាររបស់ព្រឹទ្ធបុរស

សាររបស់ព្រឹទ្ធបុរសមហាវិទ្យាល័យពាណិជ្ជសាស្ត្រ

ជូនចំពោះ សាស្រ្តាចារ្យ សិស្ស និស្សិត និងអ្នកទស្សនាជាទីគោរព!

សូមស្វាគមន៍មកកាន់ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងជាពិសេស មកកាន់មហាវិទ្យាល័យពាណិជ្ជសាស្ត្រ!

ក្នុងនាមជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យពាណិជ្ជសាស្ត្រដ៏មានសក្តានុពលមួយ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និង ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសាស្រ្តាចារ្យ និស្សិតកំពុងសិក្សា អតីតនិស្សិត សិស្ស អាណាព្យាបាលរបស់សិស្ស និស្សិតគ្រប់រូប ភ្ញៀវជាតិ និងអន្តរជាតិ។

មហាវិទ្យាល័យពាណិជ្ជសាស្ត្រ ជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យ ដែលមានសក្តានុពលជាច្រើនក្នុងសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលបាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាអប់រំ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈ ការអប់រំនិស្សិត ឲ្យទទួលបាននូវ ចំណេះដឹង ជំនាញ ឥរិយាបទប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់បម្រើការតាមបណ្តាអង្គភាពក្នុងឋានៈជាអ្នកគ្រប់គ្រង អ្នកដឹកនាំ អ្នកឯកទេស និងជាសហគ្រិនដ៏ជោគជ័យជាដើម។

ចក្ខុវិស័យរបស់មហាវិទ្យាល័យពាណិជ្ជសាស្ត្រ គឺជាមហាវិទ្យាល័យ ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងបញ្ជីមហាវិទ្យាល័យស្តង់ដាលំដាប់អន្តរជាតិ។

មហាវិទ្យាល័យពាណិជ្ជសាស្ត្រ មានបីដេប៉ាតឺម៉ង់ គឺដេប៉ាតឺម៉ង់ទីផ្សារ ដេប៉ាតឺម៉ង់គ្រប់គ្រង និងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្ម ។ បរិយាកាសសិក្សានៅមហាវិទ្យាល័យពាណិជ្ជសាស្ត្រ គឺសង្កត់ធ្ងន់លើការបង្រៀន និងការរៀនដោយផ្សាភ្ជាប់ទ្រឹស្តីនឹងការអនុវត្ត គម្រោងស្រាវជ្រាវ វិធីសាស្ត្របង្រៀន និងរៀនដ៏សម្បូរបែបប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យនិស្សិតទទួលបាននូវចំណេះដឹង និងជំនាញពិតប្រាកដឆ្លើយតបនឹងតម្រូវការនាយុគសម័យឌីអីថលដ៏ទំនើបនាពេលបច្ចុប្បន្ននិងអនាគត។

មហាវិទ្យាល័យដ៏មានសក្តានុពលមួយនេះ បណ្តុំទៅដោយសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូដែលមានសមត្ថភាពខ្ពស់ មានចំណេះដឹង ជំនាញប្រកបដោយសីលធម៌វិជ្ជាជីវៈច្បាស់លាស់ និងមានឆន្ទៈចង់សាងធនធានមនុស្សជំនាន់ក្រោយឲ្យក្លាយជាបុគ្គលឆ្នើមនៅគ្រប់វិស័យ និងគ្រប់ទីកន្លែង។

សូមអរគុណសម្រាប់ការអានសាររបស់ខ្ញុំ និងសូមអញ្ជើញ ស្វែងយល់ពីកម្មវិធី ធនធាន និងឱកាសជាច្រើនដែលសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ផ្តល់ជូន។


សូមទទួលនូវការគោរពដ៏កក់ក្តៅអំពីខ្ញុំ។
លោក កែវ រង្សី
ព្រឹទ្ធបុរសមហាវិទ្យាល័យពាណិជ្ជសាស្ត្រ


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៨៧ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៩៤៤ ចំនួនអ្នកទស្សនាពីម្សិល: ១.៦៧៨
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ