navigate_nextOur Servicesnavigate_nextAcademic Programnavigate_nextAdmissions
Admissions
និស្សិតដែលមានបំណងចូលសិក្សានៅ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា តម្រូវឱ្យអនុលោមតាមគោលការណ៍ និងនីតិវិធី នៃការទទួលឱ្យចូលសិក្សាដែលបានរៀបចំឡើងដោយវិទ្យាស្ថាន ។
ថ្នាក់បរិញ្ញាបត្ររងឯកទេស
គុណវុឌ្ឍិដែលអាចទទួលឱ្យចូលសិក្សា
- កម្រិតវប្បធម៌ទូទៅ
- ជាប់ ឬប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ ឬ
- មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ៣ (កម្រិត ៤) ឬ
- មានសញ្ញាបត្រ ឬលិខិតបញ្ជាក់សមមូល ដែលបញ្ជាក់ដោយស្ថាប័នមានសមត្ថកិច្ច
- ចំណេះដឹងភាសាអង់គ្លេស
- មានសញ្ញាបត្រ ឬលិខិតបញ្ជាក់បានបញ្ចប់ថ្នាក់កម្រិតទូទៅលើចំណេះដឹងភាសាអង់គ្លេស (General English) ក្នុងគ្រឹះស្ថានដែលមានកម្មវិធីសិក្សាជាភាសាអង់គ្លេសមិនលើសពី ០១ឆ្នាំ ក្រោយការបរិច្ឆេទចេញសញ្ញាបត្រ ឬ
- មានពិន្ទុ IELTS ចាប់ពី ៣,៥ ឬ TOEFL ចាប់ពី ៣៥០ (Paper Based) មិនលើសពី ២ឆ្នាំ ក្រោយពីចេញលិខិតបញ្ជាក់
- ជាគ្រូបង្រៀនភាសាអង់គ្លេសកម្រិតមធ្យមសិក្សាទុតិយភូមិ នៅសាលាមធ្យមសិក្សារដ្ឋ ឬឯកជន (ក្នុងករណីសញ្ញាបត្រលើសរយៈពេល២ឆ្នាំ) ។
- ចំណេះដឹងផ្នែកគណិតវិទ្យា
- ទទួលបាននិទ្ទេស មុខវិជ្ជាពីជគណិត (A-C) (មិនលើសពី ០៣ឆ្នាំ) ឬ
- ជាគ្រូបង្រៀនគណិតវិទ្យាកម្រិតមធ្យមសិក្សាទុតិយភូមិ នៅសាលាមធ្យមសិក្សារដ្ឋ ឬឯកជន (មានលិខិតបញ្ជាក់) ។
- ចំណេះដឹងកុំព្យូរទ័រ
- មានចំណេះដឹងកុំព្យូទ័រទាន់សម័យ MS. Word និង MS. Excel (មិនលើសពី ០១ឆ្នាំ ក្រោយកាលបរិច្ឆេទចេញលិខិតបញ្ជាក់) ។
ការទទួលឱ្យចូលសិក្សា
- ការទទួលឱ្យចូលសិក្សា ដោយមិនឆ្លងកាត់វិសោធនកម្ម
សិស្សដែលបំពេញបានគ្រប់គ្រាន់ និងគ្រប់ចំណុចទៅតាមគុណវុឌ្ឍិដូចបានរៀបរាប់នៅចំណុច ទី៤ ខាងលើ នឹងទទួលឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្ររង ដែលមានកម្មវិធីសិក្សាជាភាសាអង់គ្លេសនៅវិទ្យាស្ថាន ដោយមិនឆ្លងកាត់វិសោធនកម្ម ។ - ការទទួលឱ្យចូលសិក្សា ដោយការធ្វើវិសោធនកម្ម
ករណីមិនបំពេញបានទៅនឹងគុណវុឌ្ឍិ ដូចបានរៀបរាប់នៅចំណុច ៤.២ ខាងលើ វិទ្យាស្ថាន តម្រូវឱ្យធ្វើវិសោធនកម្ម បេក្ខជន-បេក្ខនារីលើចំណេះដឹងភាសាអង់គ្លេស ។ - ការទទួលឱ្យចូលសិក្សា ដោយសិក្សាមុខវិជ្ជាបន្ថែម
ករណីមិនបំពេញបានទៅនឹងគុណវុឌ្ឍិ ដូចបានរៀបរាប់នៅចំណុច ៤.៣ និង ៤.៤ ខាងលើ វិទ្យាស្ថានតម្រូវឱ្យ បេក្ខជន-បេក្ខនារី សិក្សាមុខវិជ្ជាទាំងនោះបន្ថែម ដោយមិនតម្រូវឱ្យធ្វើវិសោធនកម្មឡើយ ។ - វិសោធនកម្ម
ការធ្វើវិសោធនកម្មលើចំណេះដឹងភាសាអង់គ្លេស ។
ថ្នាក់បរិញ្ញាបត្រ
គុណវុឌ្ឍិដែលអាចទទួលឱ្យចូលសិក្សា
វិទ្យាស្ថានទទួលឱ្យចូលសិក្សាចំពោះសិស្ស-និស្សិត ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដូចខាងក្រោម ៖
- កម្រិតវប្បធម៌ទូទៅ
- ជាប់មធ្យមសិក្សាទុតិយភូមិ ឬ
- មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ៣ (កម្រិត ៤) ឬ
- មានសញ្ញាបត្រ ឬលិខិតបញ្ជាក់សមមូល ដែលបញ្ជាក់ដោយស្ថាប័នមានសមត្ថកិច្ច
- ចំណេះដឹងភាសាអង់គ្លេស
- មានសញ្ញាបត្រ ឬលិខិតបញ្ជាក់បានបញ្ចប់ថ្នាក់កម្រិតទូទៅលើចំណេះដឹងភាសាអង់គ្លេស (General English) ក្នុងគ្រឹះស្ថានដែលមានកម្មវិធីសិក្សាជាភាសាអង់គ្លេសមិនលើសពី ០១ឆ្នាំ ក្រោយការបរិច្ឆេទចេញសញ្ញាបត្រ ឬ
- មានពិន្ទុ IELTS ចាប់ពី ៣,៥ ឬ TOEFL ចាប់ពី ៣៥០ (Paper Based) មិនលើសពី ២ឆ្នាំ ក្រោយពីចេញលិខិតបញ្ជាក់
- ជាគ្រូបង្រៀនភាសាអង់គ្លេសកម្រិតមធ្យមសិក្សាទុតិយភូមិ នៅសាលាមធ្យមសិក្សារដ្ឋ ឬឯកជន (ក្នុងករណីសញ្ញាបត្រលើសរយៈពេល២ឆ្នាំ) ។
- ចំណេះដឹងផ្នែកគណិតវិទ្យា
- ជាប់មធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាពីជគណិតនិទ្ទេស A-C (មិនលើសពី ០៣ឆ្នាំ) ឬ
- ជាគ្រូបង្រៀនគណិតវិទ្យាកម្រិតមធ្យមសិក្សាទុតិយភូមិ នៅសាលាមធ្យមសិក្សារដ្ឋ ឬឯកជន (មានលិខិតបញ្ជាក់) ។
- ចំណេះដឹងកុំព្យូរទ័រ
- មានចំណេះដឹងកុំព្យូទ័រទាន់សម័យ MS. Word និង MS. Excel (មិនលើសពី ០១ឆ្នាំ ក្រោយកាលបរិច្ឆេទចេញលិខិតបញ្ជាក់) ។
ការទទួលឱ្យចូលសិក្សា
- ការទទួលឱ្យចូលសិក្សា ដោយមិនឆ្លងកាត់វិសោធនកម្ម
សិស្សដែលបំពេញបានគ្រប់គ្រាន់ និងគ្រប់ចំណុចទៅតាមគុណវុឌ្ឍិដូចបានរៀបរាប់នៅចំណុច ទី៤ ខាងលើ នឹងទទួលឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រ ដែលមានកម្មវិធីសិក្សាជាភាសាអង់គ្លេសនៅវិទ្យាស្ថាន ដោយមិនឆ្លងកាត់វិសោធនកម្ម ។ - ការទទួលឱ្យចូលសិក្សា ដោយការធ្វើវិសោធនកម្ម
ករណីមិនបំពេញបានទៅនឹងគុណវុឌ្ឍិ ដូចបានរៀបរាប់នៅចំណុច ៤.២ ខាងលើ វិទ្យាស្ថាន តម្រូវឱ្យធ្វើវិសោធនកម្ម បេក្ខជន-បេក្ខនារីលើចំណេះដឹងភាសាអង់គ្លេស ។ និស្សិតនឹងត្រូវបានបែងចែកឱ្យសិក្សាទៅតាមកម្មវិធីដែលបានកំណត់ដោយវិទ្យាស្ថាន អាស្រ័យលើលទ្ធផលវិសោធនកម្មភាសាអង់គ្លេស ដូចមានចែងក្នុងគោលការណ៍វិសោធនកម្ម ។ - ការទទួលឱ្យចូលសិក្សា ដោយសិក្សាមុខវិជ្ជាបន្ថែម
ករណីមិនបំពេញបានទៅនឹងគុណវុឌ្ឍិ ដូចបានរៀបរាប់នៅចំណុច ៤.៣ និង ៤.៤ ខាងលើ វិទ្យាស្ថានតម្រូវឱ្យ បេក្ខជន-បេក្ខនារី សិក្សាមុខវិជ្ជាទាំងនោះបន្ថែម ដោយមិនតម្រូវឱ្យធ្វើវិសោធនកម្មឡើយ ។ - វិសោធនកម្ម
ការធ្វើវិសោធនកម្មលើចំណេះដឹងភាសាអង់គ្លេស ។
វេនសិក្សា
វិទ្យាស្ថានបានរៀបចំបែងចែកថ្នាក់សិក្សាជាពីរវេន គឺវេនប្រចាំសប្តាហ៍ និងវេនចុងសប្តាហ៍ ៖
- វេនប្រចាំសប្តាហ៍
- ពេលព្រឹក ៖ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១១:០០នាទី
- ពេលរសៀល ៖ ចាប់ពីម៉ោង ១៣:៣០នាទី ដល់ម៉ោង ១៦:៣០នាទី
- ពេលយប់ ៖ ចាប់ពីម៉ោង ១៧:៣០នាទី ដល់ម៉ោង ២០:៣០នាទី
- វេនចុងសប្តាហ៍
- ថ្ងៃសៅរ៍-អាទិត្យ ពេលព្រឹក ៖ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១២:០០នាទី និងពេលរសៀល ៖ ចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៦:៣០នាទី