homenavigate_nextLibrary
Library
វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា រៀបចំបណ្ណាល័យដោយប្រើប្រាស់ Congress Classification System ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងមានលក្ខណៈស្តង់ដារដែលបង្កភាពងាយស្រួលដល់អ្នកអានក្នុងការស្វែងរកឯកសារ ។ បច្ចុប្បន្ននេះ មានសៀវភៅ/ឯកសារជាង ៣.០០០មុខ ដែលបានដំកល់នៅក្នុងបណ្ណាល័យ ។ បណ្ណាល័យស្ថិតនៅជាន់ផ្ទាល់ដីនៃអាគារ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ។
ការប្រើប្រាស់បណ្ណាល័យ និងកុំព្យូទ័រ
ពេលម៉ោងបើកបម្រើសេវា
- ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ៖ ពេលព្រឹកចាប់ពីម៉ោង ០៧:៣០នាទី រហូតដល់ម៉ោង ២០:០០នាទី
- ថ្ងៃសៅរ៍ ៖ ពេលព្រឹកចាប់ពីម៉ោង ០៧:៣០នាទី រហូតដល់ម៉ោង ១៦:០០នាទី ។ លើកលែងតែថ្ងៃបុណ្យឈប់សម្រាកដែលបានកំណត់ដោយវិទ្យាស្ថាន ។
ការដាក់លេខកូដសម្គាល់ Call Number
បណ្ណារក្ស/បុគ្គលិកបណ្ណាល័យប្រើប្រាស់ Library of Congress Classification System (LCCS) រៀបចំដាក់លេខកូដសម្គាល់ (Call number) សៀវភៅ/ឯកសារផ្សេងៗ នៅក្នុងបណ្ណាល័យដូចខាងក្រោម ៖
Call number គឺបង្ហាញជាទម្រង់បញ្ឈរនៅលើទ្រនុងខ្នងផ្នែកខាងក្រោយ និងស្ថិតនៅផ្នែកខាងក្រោមចម្ងាយ០១សង់ទីម៉ែត្រ ពីខាងក្រោមនៃសៀវភៅ/ឯកសារ ។ រូបរាងរបស់ Call Number ចែកចេញជាបីបន្ទាត់ដូចជា ៖
- បន្ទាត់ទី១ ៖ ជាប្រភេទអក្សរព្យញ្ជនៈហៅថា (Class)
- បន្ទាត់ទី២ ៖ ជាប្រភេទលេខហៅថា (Sub class) ។ ពេលខ្លះបន្ទាត់ទី២អាចមានជាលេខ និងជាទសភាគច្រើនខ្ទង់ ដែលត្រូវការបន្តទៅបន្ទាត់ទី៣ ។
- បន្ទាត់ទី៣ ៖ ជាទូទៅហៅថា Cutter line ឬ Cutter number ។ គឺជាការរួមផ្សំរវាងអក្សរព្យញ្ជនៈ (នៅពីខាងមុខ) និងចំនួនទសភាគ (នៅពីខាងក្រោយ) ។ បណ្ណារក្ស/បុគ្គលិកបណ្ណាល័យអាចធ្វើការបង្ហាញបន្ថែមនូវព័ត៌មាននៅលើ Call number ០២ឬ០៣បន្ទាត់ទៀតអំពី volume number, copy/original number, កាលបរិច្ឆេទនៃការបោះពុម្ព ។
ការដាក់តម្រៀបសៀវភៅនៅលើទូរ (Sorting Rules)
ការតម្រៀបសៀវភៅ/ឯកសារនៅលើទូរត្រូវបានរៀបចំឡើងតាមលំដាប់នៃអក្ខរក្រម និងលេខតាមបទដ្ឋានដូចខាងក្រោមនេះ ៖
- អក្ខរក្រមនៅពីមុខ បន្ទាប់មកលេខនៅពីក្រោយ (alphabetic, then numeric)
- ជួរបន្ទាត់ដែលពុំមានទិន្នន័យ នៅពីមុខ ជួរបន្ទាត់ដែលមានទិន្នន័យ (nothing before something)
- Volume number នៅពីមុខ copy number (volume number before copy number)
- Copy number នៅពីមុខ year of publication (copy number before year of publication)
របៀបរកសៀវភៅ/ឯកសារនៅលើទូ
ដើម្បីអាចស្វែងរកសៀវភៅ/ឯកសារ អ្នកអានត្រូវមើល Call numbers ពីបន្ទាត់មួយទៅបន្ទាត់មួយ ពីលើចុះមកក្រោម ទៅតាមលេខរៀង អក្សរ និងតួលេខ ។
ការប្រើប្រាស់បណ្ណាល័យ
- ការផ្តល់ព័ត៌មាន
អ្នកអានអាចទាក់ទងបណ្ណារក្ស/បុគ្គលិកបណ្ណាល័យនៅកន្លែងផ្តល់ព័ត៌មាន ដើម្បីទទួលបាននូវគំនិតយោបល់ និងព័ត៌មាននានា ដែលទាក់ទងនឹងកិច្ចការសិក្សាស្រាវជ្រាវ ។ រាល់ព័ត៌មាន និងការផ្សព្វផ្សាយនានាដែលមានអត្ថប្រយោជន៍ បណ្ណារក្ស/បុគ្គលិកបណ្ណាល័យអាចធ្វើការបិទបង្ហាញលើក្តារខៀនផ្តល់ព័ត៌មានរបស់បណ្ណាល័យ ដើម្បីឱ្យអ្នកអានបានដឹង ។ - អ្នកប្រើប្រាស់បណ្ណាល័យ
- កម្មករនិយោជិតអេស៊ីលីដា
- គ្រូបង្រៀន សិក្ខាកាម សិស្ស-និស្សិត
- សិទ្ធិក្នុងការប្រើប្រាស់
- សិទ្ធិក្នុងការចូលអាន
- កម្មករនិយោជិតអេស៊ីលីដា អាចចូលអានសៀវភៅ/ឯកសារផ្សេងៗនៅក្នុងបណ្ណាល័យ លុះត្រាតែបង្ហាញអត្តសញ្ញាណប័ណ្ណការងារ ។
- គ្រូបង្រៀន សិក្ខាកាម សិស្ស-និស្សិត អាចចូលអានសៀវភៅ/ឯកសារផ្សេងៗនៅក្នុងបណ្ណាល័យ លុះត្រាតែបង្ហាញប័ណ្ណសម្គាល់គ្រូបង្រៀន សិក្ខាកាម សិស្ស និស្សិត ។
- សិទ្ធិក្នុងការសុំខ្ចី
- អ្នកសុំខ្ចីសៀវភៅ/ឯកសារផ្សេងៗយកចេញក្រៅបរិវេណបណ្ណាល័យត្រូវបំពេញ ទម្រង់បញ្ជីឈ្មោះអ្នកខ្ចី ។
- កម្មករនិយោជិតអេស៊ីលីដា ត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណការងារ ដើម្បីបណ្ណារក្ស/បុគ្គលិកបណ្ណាល័យ ធ្វើការកត់ត្រាទុក ។
- គ្រូបង្រៀន សិក្ខាកាម សិស្ស និស្សិត ត្រូវបង្ហាញប័ណ្ណសម្គាល់ខ្លួនដែលចេញដោយវិទ្យាស្ថាន ដើម្បីបណ្ណារក្ស/បុគ្គលិកបណ្ណាល័យ ធ្វើការកត់ត្រាទុក ។
- ប្រភេទសៀវភៅ/ឯកសារដែលមិនអាចខ្ចីបាន
- គោលការណ៍នីតិវិធីនានារបស់អេស៊ីលីដា
- សៀវភៅមុខវិជ្ជា ដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាន
- សៀវភៅភាសាអង់គ្លេស ដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាន
- សៀវភៅ/ឯកសារយោង
- សៀវភៅ/ឯកសារដែលមិនមានការបោះពុម្ពសារជាថ្មី
- សៀវភៅ/ឯកសារដែលមានចំនួន១ក្បាល/ច្បាប់នៅក្នុងស្តុក
- កាសែតអាត់សំឡេង, CD, VCD, DVD
- ចំនួន និងរយៈពេលនៃការខ្ចី
- កម្មករនិយោជិតអេស៊ីលីដា គ្រូបង្រៀន សិក្ខាកាម សិស្ស និស្សិត អាចខ្ចីសៀវភៅ/ឯកសារផ្សេងៗបានចំនួន០២ច្បាប់ រយៈពេល ១៤ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យឈប់សម្រាកដែលបានកំណត់ដោយវិទ្យាស្ថាន ។
- ការសងត្រលប់
- អ្នកខ្ចីត្រូវសងត្រលប់សៀវភៅ/ឯកសារមកបណ្ណារក្ស/បុគ្គលិកបណ្ណាល័យដោយខ្លួនផ្ទាល់ ឬតាមរយៈបុគ្គលផ្សេងក្នុងករណីមានធុរៈ តាមកាលបរិច្ឆេទដែលបានកំណត់ ។
- ករណីថ្ងៃត្រូវសងត្រលប់ប៉ះថ្ងៃបុណ្យឈប់សម្រាក ដែលបានកំណត់ដោយវិទ្យាស្ថាន អ្នកសុំខ្ចីត្រូវសងត្រលប់សៀវភៅ/ឯកសារ នៅមុនថ្ងៃបុណ្យឈប់សម្រាក ឬក្រោយថ្ងៃបុណ្យឈប់សម្រាក០១ថ្ងៃ ។
- ការខ្ចីសារជាថ្មី
- ការខ្ចីសារជាថ្មីបាន លុះត្រាតែសងត្រលប់មកវិញសៀវភៅ/ឯកសារគ្រប់ចំនួន និងតាមកាលកំណត់ជាមុន ទើបអនុញ្ញាតឱ្យខ្ចីសៀវភៅ/ឯកសារផ្សេងៗដទៃទៀតបន្ត ។
- ការកក់ទុក
- អ្នកមានបំណងខ្ចីសៀវភៅ/ឯកសារផ្សេងៗដែលមានអ្នកខ្ចីហើយ ត្រូវបំពេញទម្រង់ស្នើសុំកក់ទុក ដើម្បីទទួលបានសិទ្ធិខ្ចីបន្តពីអ្នកខ្ចីមុន ។ ករណីមិនបានស្នើសុំកក់ទុក បណ្ណារក្ស/បុគ្គលិកបណ្ណាល័យមានសិទ្ធិឱ្យអ្នកផ្សេងខ្ចីបន្ត ។
- ការផាកពិន័យលើការសងត្រលប់យឺតយ៉ាវ
- ការសងត្រលប់មកវិញសៀវភៅ/ឯកសារផ្សេងៗយឺតយ៉ាវហួសរយៈពេលកំណត់ អ្នកខ្ចីត្រូវរងការផាកពិន័យជាប្រាក់ទៅតាមការកំណត់របស់វិទ្យាស្ថាន ។
- សំណងលើការបាក់បែក ខូចខាត និងបាត់បង់
- អ្នកខ្ចីត្រូវទទួលខុសត្រូវលើការបាក់បែក ឬខូចខាតសៀវភៅ/ឯកសារផ្សេងៗដែលបានខ្ចីពីបណ្ណាល័យ ហើយត្រូវសងមកវិញជាសាច់ប្រាក់ដែលបានកំណត់ដោយវិទ្យាស្ថាន ទៅតាមការបាក់បែក ឬខូចខាត ។
- អ្នកខ្ចីត្រូវតែទទួលខុសត្រូវលើករណីបាត់បង់សៀវភៅ/ឯកសារផ្សេងៗដែលបានខ្ចីពីបណ្ណាល័យ ។ អ្នកខ្ចីអាចទិញសងនូវប្រភេទសៀវភៅ/ឯកសារដែលបានធ្វើបាត់ ឬសងមកវិញជាសាច់ប្រាក់ទៅតាមថ្លៃដើមនៃសៀវភៅ/ឯកសារនោះ ។
ការប្រើប្រាស់កុំព្យូទ័ររបស់បណ្ណាល័យ
- កម្មករនិយោជិតអេស៊ីលីដា គ្រូបង្រៀន សិក្ខាកាម សិស្ស និស្សិត អាចស្នើសុំប្រើប្រាស់កុំព្យូទ័ររបស់បណ្ណាល័យ ដោយកំណត់រយៈពេល០១ម៉ោង សម្រាប់ការស្នើសុំ១លើក ។
- ការប្រើប្រាស់កុំព្យូទ័ររបស់បណ្ណាល័យ គឺដើម្បីធ្វើការសិក្សាស្រាវជ្រាវ ឬការវាយអត្ថបទផ្សេងតែប៉ុណ្ណោះ ។ បណ្ណារក្ស/បុគ្គលិកបណ្ណាល័យនឹងបញ្ឈប់ការប្រើប្រាស់ភ្លាម ករណីប្រើប្រាស់កុំព្យូទ័រខុសពីការកំណត់ ។