www.acleda-aib.edu.kh

navigate_nextMedianavigate_nextLatest Newsnavigate_nextវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បាន​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បាន​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទីតាំង​ស្ថិត​នៅ​អគារលេខ៥០ ផ្លូវលេខ៥១៦ កែង​នឹង​ផ្លូវ​លេខ៣៣៥ ភូមិ៦ សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន​ផ្លាស់​ប្តូរ​មក​ទីតាំង​ថ្មី ស្ថិត​នៅ​អគារ​លេខ១៣៩៧ មហាវិថី​មិត្តភាព ភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកបណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា វិទ្យាស្ថាន​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​រួម​ចំណែក​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អប់រំ បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ឱ្យ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ដើម្បី​បម្រើ​នៃ​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ ។

អគារ​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា មាន​អគារ​ចំនួន​៥ រួមមាន ៖ អគារ​សិក្សា​កម្ពស់ ៥ជាន់ ចំនួន២, អគារ​រដ្ឋបាល (រួម​មាន​ទាំង​អាហារដ្ឋាន និង​បណ្ណាគារ) កម្ពស់ ៣ជាន់ ចំនួន១, អគារ​បណ្ណាល័យ​កម្ពស់ ៣ជាន់ ចំនួន១, អគារ​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្នាក់​នៅ កម្ពស់៤ជាន់ ចំនួន១, ព្រម​ទាំង​ទីលាន​កីឡា​បាល់​ទាត់ បាល់ទះ បាល់​បោះ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ទាំង​មូល ។

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺ​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា ដែល​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​អនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះ​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០១៦ សម្រាប់​ការ​បណ្តុះ​បណ្តាល​កម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រ​ជាន់​ខ្ពស់ ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖

លោក លឹម ឌីណា, អនុប្រធាន​ការិយាល័យ​សិក្សា និង​កិច្ចការ​និស្សិត
អ៊ីម៉ែល ៖ lim.dina@acledabank.com.kh

Site Map Feedback Form Newsletter Legal Notice Online Visitors: 4 Today​ Visitors: 539 Yesterday Visitors: 820
Connect with us on